អាមេរិក និងអារ៉ាប៊ីសាអូឌីត អំពាវនាវឱ្យមានការពន្យារពេលបទឈប់បាញ់នៅស៊ូដង់

(VOVWORLD) -  សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត កាលថ្ងៃទី ២៨ ឧសភា បានអំពាវនាវឱ្យកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) បន្តការពិភាក្សាដើម្បីសម្រេចបានកិច្ចព្រមព្រៀងពន្យាពេលបទឈប់បាញ់។
អាមេរិក និងអារ៉ាប៊ីសាអូឌីត អំពាវនាវឱ្យមានការពន្យារពេលបទឈប់បាញ់នៅស៊ូដង់ - ảnh 1ប្រជាជនស៊ូដង់កំពុងប្រឈមមុខនឹងការខ្វះខាតមនុស្សធម៌ធ្ងន់ធ្ងរដោយសារជម្លោះ។ រូបថត៖ AFP

 កិច្ចព្រមព្រៀងឈប់បាញ់ត្រូវផុតកំណត់នៅថ្ងៃទី២៩ ខែឧសភានេះ។ ក្នុងនាមជាប្រទេសគាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់នេះ សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ជឿជាក់ថា ការពន្យារពេលនេះនឹងជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ដែលប្រជាជនស៊ូដង់ត្រូវការ។ បច្ចុប្បន្ននេះ កាតព្វកិច្ចរបស់ភាគីទាំងពីរក្នុងជម្លោះនៅស៊ូដង់គឺត្រូវគោរពតាមការសន្យានៃបទឈប់បាញ់រយៈពេលខ្លី និងសេចក្តីប្រកាសការសន្យាការពារជនស៊ីវិល។ រហូតមកដល់ពេលនេះ កងកម្លាំងគាំទ្ររហ័សបានបញ្ជាក់ពីការត្រៀមខ្លួនបន្តការចរចាដើម្បីពិភាក្សា អំពីលទ្ធភាពនៃការសន្យាពេលបទឈប់បាញ់ និងកិច្ចព្រមព្រៀងមនុស្សធម៌នានា។ ទោះជាយ៉ាងណាក៏ដោយ កងទ័ពស៊ូដង់មិនទាន់បានធ្វើសេចក្តីប្រកាសណាមួយអំពីលទ្ធភាពនៃការបន្តកិច្ចព្រមព្រៀងនេះទេ។

ជម្លោះដែលផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា នៅប្រទេសស៊ូដង់ បានបណ្តាលឲ្យជនស៊ីវិលយ៉ាងតិច ៧៣០នាក់បានស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ