អាមេរិក និង​អូស្ត្រាលី​ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ការ​ពារ​ជាតិជាមួយជប៉ុន

(VOVWORLD) - សហរដ្ឋអាមេរិក និងអូស្ត្រាលីបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិត្រីភាគីជាមួយជប៉ុន ដោយអញ្ជើញប្រទេសនេះឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមដាក់ពង្រាយកងកម្លាំងនៅក្នុងប្រទេសអូស្ត្រាលី។

នេះជាសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin ក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចសន្ទនាជាមួយសមភាគីអូស្ត្រាលី លោក Richard Marles កាលពីថ្ងៃទី៦ ខែធ្នូ នៅទីក្រុងវ៉ាស៊ីនតោន ក្នុងក្របខណ្ឌនៃការពិគ្រោះយោបល់ប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីការពារជាតិ-ការបរទេសអូស្ត្រាលី-អាមេរិក (AUSMIN) ។

លោករដ្ឋមន្ត្រី Austin ក៏បានឲ្យដឹងថា យោងតាមខ្លឹមសារនៃកិច្ចពិភាក្សា ភាគីទាំងពីរនឹងបង្កើនវត្តមាន ជាប្រចាំរបស់កងកម្លាំងអាមេរិកក្នុងប្រទេសអូស្ត្រាលី រួមទាំងកងកម្លាំងពិសេសសម្រាប់ការទម្លាក់គ្រាប់បែក យន្តហោះចម្បាំង និងផ្ទេរសមត្ថភាពរបស់កងទ័ពជើងទឹកនិងចម្បាំងគោកអាមេរិកនាពេលអនាគត។

ចំណែកឯរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles បានបញ្ជាក់ថា ទាំងក្រុងវ៉ាស៊ីនតោន និងកង់បេរ៉ា មានបំណងចូលរួមចំណែកជាមួយជប៉ុនបន្ថែមទៀត។ លោកបានឲ្យដឹងថា លោកនឹងចូលរួមជាមួយសមភាគីលោក Austin ទៅកាន់ប្រទេសជប៉ុននៅចុងសប្តាហ៍នេះ ដើម្បីអញ្ជើញប្រទេសជប៉ុនឱ្យចូលរួមក្នុងសមយុទ្ធបន្ថែមទៀតជាមួយអូស្ត្រាលី និងសហរដ្ឋអាមេរិក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ