អាមេរិក៖ នៅមានការខ្វែងគំនិតក្នុងការចរចារជាមួយអ៊ីរ៉ង់


អាមេរិក៖ នៅមានការខ្វែងគំនិតក្នុងការចរចារជាមួយអ៊ីរ៉ង់ - ảnh 1
អាមេរិក៖ នៅមានការខ្វែងគំនិតក្នុងការចរចារជាមួយអ៊ីរ៉ង់ (Image: VNA)

(VOVworld) – នាថ្ងៃទី ៤ មិនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បាន
ឲ្យដឹងថា៖ នៅមានការខ្វែងគំនិតច្រើនក្នុងការចរចារស្តីអំពីកម្មវិធីនុយក្លេអ៊ែររបស់
អ៊ីរ៉ង់។ លោក Kerry បាននាំចេញសេចក្តីប្រកាសពោលខាងលើបន្ទាប់ពីសម្រេចបាន រង់ចរចារជាមួយសមភាគីអ៊ីរ៉ង់ លោក Mohammad Javad Zarif ក្នុងរយៈពេល ៣ ថ្ងៃ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅស្វីសលោករដ្ឋមន្ត្រីកាបរទេសអាមេរិក
John Kerry បានសង្កត់ធ្ងន់ថា៖ កិច្ចព្រមព្រៀងចុងក្រោយណាមួយសំដៅរាំងស្កាត់
កម្មវិធីនុយក្លេអ៊ែរបស់ Tehran ​សុទ្ធតែត្រូវបានពិចារណាយ៉ាងម៉ត់ចត់លើទ្រង់ទ្រាយ
ពិភពលោក។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា៖ ការខ្វែងគំនិតនៅ
សេសសល់រវាងភាគីទាំង ២ គឺទាក់ទិនដល់ការលុបចោលបណ្ដាបទដាក់ទណ្ឌកម្ម
សេដ្ឋកិច្ច ក៏ដូចជា ការធ្វើបង្កើនសារធាតុ uranium នៅរោងចក្រនុយក្លេអ៊ែរ Arak នៅ
អ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ