អាមេរិក EU និងអ៊ីរ៉ង់ខំប្រឹងប្រែងជម្រុញកិច្ចចរចារអំពីបញ្ហានុយក្លេអ៊ែរ

អាមេរិក  EU និងអ៊ីរ៉ង់ខំប្រឹងប្រែងជម្រុញកិច្ចចរចារអំពីបញ្ហានុយក្លេអ៊ែរ - ảnh 1
អាមេរិក EU និងអ៊ីរ៉ង់ខំប្រឹងប្រែងជម្រុញកិច្ចចរចារ
អំពីបញ្ហានុយក្លេអ៊ែរ (រូបថតៈ TTXVN)

(VOVworld)-នាថ្ងៃទី៣១តុលា ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា  រដ្ឋមន្រ្តី
 ការបរទេសអាមេរិកលោក​ John Kerry នឹងមានជំនួបសន្ទនាជាមួយសមភាគី​អ៊ីរ៉ង់
 និងតំណាងសហភាពអឺរ៉ុប (EU) នៅ Oman នាពេលខាងមុខ សំដៅជម្រុញ ការ
សម្រេចបានកិច្ចព្រមព្រៀងពេញលេញ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់តេហ៉េរ៉ង់ ដែល
មានកាលបរិច្ឆេទចុងក្រោយនាថ្ងៃទី២៤វិច្ឆកា។ អ្នកនាំពាក្យក្រសួងការបរទេសអា
មេរិក លោកស្រី Jennifer Psaki បានឲ្យដឹងថា លោក John Kerry នឹងមានជំនួបត្រី
​ភាគី ជាមួយសមភាគីអ៊ីរ៉ង់ Mohammad Javad Zarif និងលោកស្រី Catherine Ashton
 តំណាងជា​ន់ខ្ពស់របស់EU ទទួលបន្ទុកគោលនយោបាយសន្តិសុខ និង កិច្ចការបរ
ទេសអាមេរិក​នៅរដ្ឋធានី Muscat របស់ Oman នាថ្ងៃទី៩និងទី១០ វិច្ឆិកា​ខាងមុខ។
តាមគំរោង វង់ចរចារជាបន្តរវាង អ៊ីរ៉ង់និងក្រុម P5+1 និងប្រព្រឹត្ត ទៅនាថ្ងៃទី១៨
វិច្ឆិកានៅទីក្រុង Vienna របស់អូទ្រីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ