អាមេរិ-ជប៉ុនបង្កើនសម្ព័ន្ធភាពសន្តិសុខ

អាមេរិ-ជប៉ុនបង្កើនសម្ព័ន្ធភាពសន្តិសុខ - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងអនុប្រធានាធិបតីអាមេរិក លោក Joe Biden បានមានជំនួបនៅសឹង្ហបុរី។ (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ២៦ កក្កដា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និង
អនុប្រធានាធិបតីអាមេរិក លោក Joe Biden បានមានជំនួបនៅសឹង្ហបុរី។ ក្នុង
ជំនួបនេះ ភាគីទាំង ២ បានឯកភាពអំពីការបង្កើនសម្ព័ន្ធភាពសន្តិសុខរវាង
ជប៉ុននិងអាមេរិក។ តាមមន្ត្រីជប៉ុនម្នាក់ថា៖ ក្នុងជំនួប អនុប្រធានាធិបតី Biden បានសង្កត់ធ្ងន់ទៅលើតួនាទីយិទ្ធសាស្ត្រដ៏សែនសំខាន់របស់ជប៉ុនក្នុងកាលៈ
ទេសៈដែលអាមេរិកកំពុងអនុវត្តគោលនយោបាយកិច្ចការបរទេសឆ្ពោះទៅ
តំបនអាស៊ីប៉ាស៊ីហ្វិក។ លោក Biden ក៍បានចាត់ទុកថា៖ សារៈសំខាន់នៃតំបន់
នេះនិង ជោគជ័យរបស់ការចរចារអំពីកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP) ដែលកំពុងប្រព្រឹត្តទៅដោយមានការចូលរួមរបស់អាមេរិកនិងជប៉ុនគឺសំខាន់
ណាស់។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី Abe បានស្នើឲ្យលោក Biden ជំរុញការអនុវត្ត ដាក់ពង្រាយកងទ័ពអាមេរិកពីខេត្ត Okinawa ដល់កោះ Guam ។ លោក Abe បាន
សង្កត់ធ្ងន់ទៀតថា៖ ជប៉ុនកំពុងពង្រឹងយន្តនការសន្តិសុខរបស់ខ្លួន សំដៅ បង្កើតយន្តការព្រមៗគ្នានឹងក្រុមប្រឹក្សាសន្តិសុខជាតិរបស់អាមេរិក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ