អេមីរ៉ាតអារ៉ាប់រួមបានបើកស្ថានទូតសាជាថ្មីនៅស៊ីរីបន្ទាប់ពីផ្អាកអស់រយៈពេល៧ឆ្នាំមកហើយ

(VOVWORLD) -  នាថ្ងៃទី ២៧ ខែធ្នូ ស្ថានទូតនៃបណ្តាប្រទេស អេមីរ៉ាតអារ៉ាប់រួម (UAE) បានឯកភាពជាផ្លូវការ ចំពោះការបើកស្ថានទូតឡើងវិញនៅប្រទេសស៊ីរីបន្ទាប់ពីបានផ្អាក អស់រយៈពេល ៧ ឆ្នាំមកហើយ។ 

អេមីរ៉ាតអារ៉ាប់រួមបានបើកស្ថានទូតសាជាថ្មីនៅស៊ីរីបន្ទាប់ពីផ្អាកអស់រយៈពេល៧ឆ្នាំមកហើយ - ảnh 1 អេមីរ៉ាតអារ៉ាប់រួមបានបើកស្ថានទូតសាជាថ្មីនៅស៊ីរីបន្ទាប់ពីផ្អាកអស់រយៈពេល៧ ឆ្នាំមកហើយ

ហេតុដូច្នេះ  UAE គឺជាប្រទេសដំបូងគេ ក្នុងក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលនៅតែបន្តសកម្មភាពការទូតនៅស៊ីរី។ តំណាងក្រសួងការបរទេសស៊ីរី រួមជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសអ៊ីរ៉ាក់និងស៊ូដង់ប្រចាំនៅស៊ីរី ក៏មានវត្តមាននៅអាគារស្ថានទូតអេមីរ៉ាតអារ៉ាប់រួម ដើម្បីចូលរួមក្នុងពិធីបើក ស្ថានទូតឡើងវិញនេះផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃដដែលនោះ ក្រសួងការបរទេស UAE បានបញ្ជាក់ពីការបើកសារជាថ្មី នូវភ្នាក់ងារការទូតរបស់ខ្លួន នៅក្នុងប្រ ទេសស៊ីរី ដើម្បីធ្វើឲ្យមានភាពប្រក្រតីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនិងដើម្បីកាត់បន្ថយហានិភ័យពីអន្តរាគមន៍ក្នុងតំបន់សម្រាប់ “បញ្ហាអារ៉ាប់និងស៊ីរី” ទៀត។

សូមគូសបញ្ជាក់ថា UAE បានបិទស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសស៊ីរី នៅពេលដែលជម្លោះបានចាប់ផ្ដើមកើតមានឡើង នៅក្នុងប្រទេសមជ្ឈឹមបូព៌ា ពោលគឺកាលពីឆ្នាំ២០១១កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ