អ៊ុយក្រែនកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយរុស្ស៊ី

(VOVWORLD) - មុននេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសបើកយុទ្ធនាការយោធាពិសេសនៅតំបន់ Donbass ភាគខាងកើតអ៊ុយក្រែន។
អ៊ុយក្រែនកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយរុស្ស៊ី - ảnh 1ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy (រូបថត៖ Reuters)

នាថ្ងៃទី ២៤ កុម្ភៈ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រកាសថា ប្រទេសនេះបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយរុស្ស៊ី។ នេះគឺជាលើកដំបូងហើយ ដែលទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ុយក្រែនអាក់ខាន ចាប់តាំងពីរសហភាពសូវៀតត្រូវរំលាយក្នុងឆ្នាំ ១៩៩១។

មុននេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសបើកយុទ្ធនាការយោធាពិសេសនៅតំបន់ Donbass ភាគខាងកើតអ៊ុយក្រែន។ ប្រតិកម្មចំពោះសកម្មភាពនេះ មេបញ្ជាការបណ្ដាកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោកឧត្តមសេនីយ Valeriy Zaluzhny បានឲ្យដឹងថា លោកទទួលបានការបញ្ជាពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky សំដៅរុញថយយុទ្ធនាការយោធារបស់រុស្ស៊ី។

នាថ្ងៃដដែល យោងតាមទីភ្នាក់ងារសារព័ត៌មាន Sputnik បានឲ្យដឹងថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសថា គណៈកម្មការនឹងដាក់ទណ្ឌកម្មថ្មីទៅលើវិស័យសេដ្ឋកិច្ចយុទ្ធសាស្ត្រ និងធនាគាររបស់រុស្ស៊ី។ ក្នុងពេលនោះ  EU អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ G7 និងចក្រភពអង់គ្លេសក៏បានប្រកាសដាក់ទណ្ឌកម្មទៅលើរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ