អ៊ុយក្រែនចង់ឱ្យ EU ពន្លឿនដំណើរការបញ្ជូលសមាជិក
(VOVWORLD) - ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky មានបំណងចង់ឱ្យសហភាពអឺរ៉ុប (EU) ពន្លឿនដំណើរការបញ្ជូលប្រទេសនេះ ជាសមាជិកឲ្យបានឆាប់ៗ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ជួបជាមួយប្រធាន EC លោកស្រី Ursula von der Leyen ក្នុងរដ្ឋធានី Kiev ថ្ងៃទី៩ ឧសភា។ (AFP/TTXVN) |
ការអំពាវនាវរបស់ លោក Zelensky ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen ក្នុងរដ្ឋធានី Kiev របស់អ៊ុយក្រែនកាលពីម្សិលមិញ។
ថ្លែងមតិក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបនោះ លោកប្រធានាធិបតី Zelensky បានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំកំពូល EU នៅខែមិថុនា នឹងសម្រេចបានវឌ្ឍនភាពជាវិជ្ជមានក្នុងការវាយតម្លៃដំណើរការធ្វើសមាហរណកម្មរបស់ ទីក្រុង Kiev។ ក្នុងឱកាសនេះ លោក Zelensky ក៏បានអំពាវនាវឱ្យ EU ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីលុបចោលការរឹតបន្តឹងពាណិជ្ជកម្ម ដែលប្រទេសជិតខាងលោកខាងលិចមួយចំនួនរបស់អ៊ុយក្រែនកំពុងអនុវត្តន៍។ កាលពីខែឧសភាឆ្នាំមុន EU បានអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមរយៈប្លុកនេះ បន្ទាប់ពីផ្លូវដឹកជញ្ជូនតាមសមុទ្រខ្មៅត្រូវបានបិទ ដោយសារតែជម្លោះជាមួយរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសជាច្រើនជឿជាក់ថា ផលិតផលកសិកម្មរបស់អ៊ុយក្រែន បន្ទាប់ពីបាននាំចូលសហភាពអឺរ៉ុបមិនត្រូវបាននាំចេញទៀតទេ ប៉ុន្តែត្រូវបានលក់បង្អាប់តំលៃនៅលើទីផ្សារក្នុងស្រុក ជាពិសេសនៅក្នុងបណ្តាប្រទេសអឺរ៉ុបកណ្តាលនិងខាងកើត ដែលបណ្តាលឱ្យប្រទេសជាច្រើនត្រូវហាមឃាត់ការនាំចូលជាឯកតោភាគី ចំពោះផលិតផលស្បៀងអាហារពីអ៊ុយក្រែនដើម្បីការពារអ្នកផលិតក្នុងស្រុក៕