អ៊ុយក្រែនចាប់ផ្ដើមធ្វើសមយុទ្ធជើងអាកាសដោយ ទ្រង់ទ្រាយ​ធំជាមួយ​អង្គការណាតូ

(VOVWORLD) -ការធ្វើសមយុទ្ធ "Clear Sky 2018"នឹងប្រព្រឹត្តទៅនៅភាគខាងលិចប្រទេសអ៊ុយក្រែន ដល់ថ្ងៃទី ១៩ ខែតុលាខាងមុខ។
អ៊ុយក្រែនចាប់ផ្ដើមធ្វើសមយុទ្ធជើងអាកាសដោយ ទ្រង់ទ្រាយ​ធំជាមួយ​អង្គការណាតូ - ảnh 1 យន្តហោះគ្មានអ្នកបើកបរមួយគ្រឿង

នាថ្ងៃទី ៨ ខែតុលា ក្រសួងការពារជាតិអ៊ុយក្រែនបានឲ្យដឹងថា ប្រទេសខ្លួនបានចាប់ផ្ដើមធ្វើសមយុទ្ធជើងអាកាសដោយ ទ្រង់ទ្រាយធំជាមួយអាមេរិក និងបណ្ដាប្រទេសសមាជិកនៃអង្គការ សន្ធិសញ្ញាអាត្លង់ទិចខាងជើង(ណាតូ)។ ការធ្វើសមយុទ្ធ "Clear Sky 2018"នឹងប្រព្រឹត្តទៅនៅភាគខាងលិចប្រទេសអ៊ុយក្រែន ដល់ថ្ងៃទី ១៩ ខែតុលាខាងមុខ។ ការធ្វើសមយុទ្ធនេះមានទាហានប្រមាណ ៧០០ នាក់ ក្នុងនោះ ទាហានចំនួនពាក់កណ្ដាលបានមកពីប្រទេសជាសមាជិកណាតូ រួមមាន អាមេរិក អង់គ្លេស ហូឡង់ ប៉ូឡូញ និងរ៉ូម៉ានី។ យន្តហោះអាមេរិកដូចជាយន្តហោះចម្បាំង F-15C Eagle និងយន្តហោះដឹកជញ្ជូនយោធា C-130J Super Hercules រួមទាំងយន្តហោះគ្មានអ្នកបើកបរ នឹងត្រូវបានហ្វឹកហ្វឺនជាមួយយន្តហោះអ៊ុយក្រែនប្រមាណ ៣០ គ្រឿង។

ការធ្វើសមយុទ្ធនេះបានធ្វើឡើងនៅក្នុងបរិបទដែលរុស្ស៊ី និងប្រទេសលោកខាងលិចបានប្រឈមមុខដាក់គ្នា ដែលទាក់ទិននឹងវិបត្តិនៅ អ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ