អ៊ុយក្រែនចាប់ផ្ដើមឡើងវិញយុទ្ធនាការយោធានៅភាគខាងកើត
(VOVWORLD) /  
|
អ៊ុយក្រែនចាប់ផ្ដើមឡើងវិញយុទ្ធនាការយោធានៅភាគខាងកើត (AFP) |
Vovworld-អ៊ុយក្រែនបានសំរេចចិត្តចាប់ផ្ដើមឡើងវិញយុទ្ធនាការយោធា
តម្រង់ទៅលើបាតុករប្រឆាំងរដ្ឋាភិបាលបណ្ដោះអាសន្ននៅភាកខាងកើតនៃ
ប្រទេសនេះត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីអនុប្រធានាធិបតីអាមេរិកលោក Joe Biden
បានបញ្ចប់ដំណើរទស្សនកិច្ចក្នុងរយៈពេល២ថ្ងៃនៅអ៊ុយក្រែនជាមួយកិច្ចសន្យា
គាំទ្រ Kiev និងគំរាមកំហែងបង្កើនវិធានការដាក់ទណ្ឌកម្មចំពោះរុស្ស៊ី។ ប្រធានាធិ
បតីបណ្ដោះអាសន្នអ៊ុយក្រែនលោក Oleksandr Turchynov នាថ្ងៃទី២២មេសាបាន
ឲ្យដឹងថា លោកបានបញ្ជាតភ្ជាប់យុទ្ធនាការយោធានៅភាគខាងកើតបន្ទាប់ពី
រកឃើញសាកសពចំនួន២នាក់នៅទីក្រុង Slavyansk ដោយបាតុករទន្ទ្រានកាន់
កាប់ ក្នុងនោះជនរងគ្រោះម្នាក់ជាសមាជិកក្រុមប្រឹក្សាទីក្រុងជិតនោះ។
នាបច្ចុប្បន្ន ភាគខាងកើតអ៊ុយក្រែនកំពុងមានសញ្ញាធ្លាក់ជ្រៅក្នុងអំពើរហឹង្សាដោយមិនអើពើរដល់កិច្ចព្រមព្រៀងចតុភាគីដែលទើបនឹងទទួលបាននៅ
Geneva ស្វីស។ បាតុករមិនចាកចេញពីស្ថាប័នរដ្ឋអំណាចនិងព្រមទាំងរំលឹកដល់
សេចក្តីប្រកាសទាមទាការបោះប្រជាមតិអំពីសិទ្ធិស្វ័យយ័ត្នរបស់ទីក្រុង
Slavyansk នាថ្ងៃទី១១ឧសភាខាងមុខ៕
-VOVWORLD