អ៊ុយក្រែននិងរុស្ស៊ីទទួលបានកិច្ចព្រមព្រៀងដំបូងអំពីតម្លៃឧស្ម័ន្ធដុត
|
(រូបថតៈ AFP) |
(VOVworld)-នាថ្ងៃទី១៨តុលា ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko
បានប្រកាសថា ថ្នាក់ដឹកនាំនៃប្រទេសនេះ និងរុស្ស៊ីទទួលបាន កិច្ចព្រមព្រៀង
ដំបូង ស្តីអំពីថ្លៃលក់ឧស្ម័ន្ធដុតរបស់ម៉ូស្គូនារដូវរងាខាងមុខ ក្នុងតម្លៃ ៣៨៥ដុល្លារ
អាមេរិក/១ពាន់ម៉ត្រែគីប។ លោក Proshenko បានចាត់ ទុកថា មូលហេតុដែល
ក្រុមហ៊ុនថាមពលអាជីវកម្មរដ្ឋ Naftogaz របស់អ៊ុយ ក្រែនគ្មានប្រាក់គ្រប់គ្រាន់
សម្រាប់ការទូទាត់ថ្លៃឧស្ម័ន្ធដុតរបស់រុស្ស៊ី គឺដោយ សារ អតិថិជននៅភាគខាង
កើតប្រទេសនេះមិនទាន់សងបំណុល។ តាមលោក Proshenko ថា អ៊ុយក្រែនកំពុង
ពិនិត្យមើលទៅលើវិធានការ១ ចំនួន ដើម្បីដោះស្រាយស្ថានភាពខ្វះខាតរូបិយ
ប័ណ្ណទិញឧស្ម័ន្ធពីរុស្ស៊ី ក្នុង នោះមានទាំងវិធានការ សូមការជួយឧត្ថម្ភពីមូល
នីធិរូបិវត្ថុអន្តរជាតិ (IMF) ទៀតផង៕