អ៊ុយក្រែន​​បើក​ចំហរលទ្ធភាព​នៃការ​ដក​ទ័ព ប្រសិនបើ​អាមេរិក​មិន​ផ្តល់​ជំនួយ​យោធា

(VOVWORLD) - នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយដោយកាសែត Washington Post កាលពីថ្ងៃទី ២៩ ខែមីនា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថា ប្រសិនបើទីក្រុង Kiev មិនទទួលបានជំនួយយោធាដូចដែលបានសន្យាពីទីក្រុងវ៉ាស៊ីនតោន កងកម្លាំងរបស់អ៊ុយក្រែននឹងត្រូវបង្ខំឱ្យដកថយ "ជាជំហានៗ" ។

លោកប្រធានាធិបតី Zelensky បានបញ្ជាក់ថា បើគ្មានការគាំទ្រពីសហរដ្ឋអាមេរិកទេ អ៊ុយក្រែននឹងមិនមានប្រព័ន្ធការពារដែនអាកាស មីស៊ីល Patriot ឧបករណ៍សម្រាប់សង្គ្រាមអេឡិចត្រូនិក ក៏ដូចជាគ្រាប់កាំភ្លើងធំ ១៥៥mm...។

អ៊ុយក្រែន​​បើក​ចំហរលទ្ធភាព​នៃការ​ដក​ទ័ព ប្រសិនបើ​អាមេរិក​មិន​ផ្តល់​ជំនួយ​យោធា - ảnh 1ទាហានអ៊ុយក្រែន។ រូបថត៖ AFP/TTXVN

លោក Zelensky ក៏បានសង្កត់ធ្ងន់ដែរថា កង្វះគ្រាប់រំសេវនឹងបង្ខំឱ្យអ៊ុយក្រែនបង្រួញសមរភូមិរមុខ ហើយបោះបង់ទីតាំងជាច្រើនដែលប្រទេសនេះកំពុងគ្រប់គ្រងនាពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា ក្រុងគៀវ កំពុងប្រើប្រាស់សព្វាវុធក្នុងស្រុក និងប្រព័ន្ធការពារដែនអាកាស ប៉ុន្តែនៅតែមិនអាចបំពេញចន្លោះជំនួយបានទេ។

មួយថ្ងៃមុននោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិក លោក Mike Johnson ។ ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទ លោក Zelensky បានអំពាវនាវឱ្យសភាអាមេរិកអនុម័តលើកញ្ចប់ជំនួយយោធាថ្មីសម្រាប់ទីក្រុងគៀវយ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ