អ៊ុយក្រែនបង់ប្រាក់មុនសម្រាប់ការទិញឧស្ម័ន្ធដុតរបស់រុស្ស៊ីក្នុងខែមករាឆ្នាំ២០១៥
|
រូបថតៈ អ៊ូនធើណែត |
(VOVworld)-នាថ្ងៃទី៣១ធ្នូ ស្ថាប័នថាមពល Naftogaz របស់អ៊ុយក្រែនជូនដំណឹង
ថាបានបង់ប្រាក់មុនសម្រាប់ ការទិញឧស្ម័ន្ធដុតរបស់រុស្ស៊ីក្នុងខែមករាឆ្នាំ២០១៥ ឲ្យសម្ព័ន្ធក្រុមហ៊ុនឧស្ម័ន្ធជាតិ Gazprom របស់រុស្ស៊ី។ សម្ព័ន្ធក្រុមហ៊ុន Gazprom
ក៏បានបញ្ជាក់ថា ទទួលបានប្រាក់ចំនួន១៥០លានដុល្លារពីស្ថាប័នថាមពល
Naftogaz។ ប៉ុន្តែ Gazprom មិនដាក់ចេញបរិមាណខស្ម័ន្ធដុតជាក់ស្តែង
នឹងលក់ឲ្យអុយក្រែនក្នុងខែមករាឡើយ។ តាមគំរោង តម្លៃលក់ឧស្ម័ន្ធដុតរបស់ រុស្ស៊ីសម្រាប់អ៊ុយក្រែនក្នុងត្រីមាសទី១ឆ្នាំ២០១៥នឹងថយចុះពី ៣៧៨ដុល្លារ អាមេរិកក្នុង១ពាន់ម៉ត្រែគីពចុះត្រឹម៣៦៥ដុល្លារ អាមេរិកក្នុង១ពាន់ម៉ត្រែគីព៕