អ៊ុយក្រែនប្រកាសថាទទួលជំនួយមនុស្សធម៌ពី ICRT តែប៉ុណ្ណោះ
(VOVworld)-អ៊ុយក្រែនអាចទទួលយករបៀបផ្តល់ជំនួយមនុស្សធម៌ដោយគ្រប់រូប
ភាពប៉ុន្តែ គឺស្ថិតក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ និងពីគណៈកម្មាធិការកាកបាតក្រហម
អន្តរជាតិ (ICRC)”។នាយករដ្ឋមន្រ្តីបណ្តោះអាសន្នរបស់អ៊ុយក្រែន លោក Arseny
Yatseniuk បាននាំចេញសេចក្តីប្រកាសពោលខាងលើ ក្នុងកិច្ចប្រជុំគណៈ រដ្ឋមន្រ្តី
នាថ្ងៃទី១៣សីហា។
|
ក្បួនដឹកជញ្ជូនជំនួយមនុស្សធម៌របស់រុស្ស៊ីតាមផ្លូូវឆ្លង
កាត់ព្រំដែនអ៊ុយក្រែន(រូបថតៈ vtv) |
លោក Arseny Yatseniukបានអះអាងនូវតួនាទីរបស់ ICRC ដោយការរិះគន់ ចំពោះការដែលរុស្ស៊ីបានបញ្ជូនក្បួនរថយន្តដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់
ភាគខាងកើត របស់អ៊ុយក្រែន។ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
អ៊ុយក្រែន លោក Arsen Avkov បានប្រកាសថា មិនអនុញ្ញត ឲ្យក្បួនរថយន្តនេះ
ឆ្លងកាត់ព្រំដែនចូល ទីក្រុង Kharkov ឡើយ។ មុននេះ១ថ្ងៃ រដ្ឋមន្រ្តីការបរទេស
រុស្ស៊ីលោក Sergey Lavrov បានឲ្យដឹងថា រដ្ឋអំណាចអ៊ុយក្រែនបានយល់ព្រម
ធានាសុវត្ថិភាពសម្រាប់ក្បួនរថយន្តនេះ ដែលមានចំនួនរថយន្ត៣០០គ្រឿង
កំពុងដឹកទំនិញជាជំនួយ មនុស្សធម៌សម្រាប់ជនរងគ្រោះដោយការប្រយុទ្ធ
នៅភាគខាងកើតអ៊ុយក្រែន៕