អ៊ុយក្រែនប្រកាសនឹងប្រឆាំងសំណូមពរសងបំណុលរបស់រុស្ស៊ី
|
អ៊ុយក្រែនប្រកាសនឹងប្រឆាំងសំណូមពរសងបំណុលរបស់រុស្ស៊ី (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៨ កុម្ភៈ អ៊ុយក្រែនបានប្រកាសថា៖ ប្រទេសនេះប្តេជ្ញា
ប្រឆាំងសំណូមពរសងបំណុលរបស់រុស្ស៊ីដែលមានតំលៃ ៣ ពាន់លានដុល្លា
អាមេរិកពីឆ្នា ២០១៣។ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនបានប្រកាសថា៖ ប្រទេសនេះ
នឹងការពារផលប្រយោជន៍របស់ខ្លួននៅតុលាការនៅចក្រភពអង់គ្លេស។ សេចក្តី
ប្រកាសរបស់អ៊ុយក្រែនត្រូវបាននាំចេញបន្ទាប់ពីរុស្ស៊ីទើបនឹងដាក់ពាក្យប្តឹងតវ៉ា
អ៊ុយក្រែនជាផ្លូវការនៅតុលាការមួយនៅក្រុងឡុងដើម្បីទាមទា Kiev សងបំណុល
ពោលខាងលើ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានឲ្យដឹងថា៖
ការប្តឹងតវ៉ារបស់ម៉ូស្គូគឺជាវិធានការចុងក្រោយក្នុងពេល Kiev មិនទាន់ត្រៀមខ្លួន
ជាស្រេចធ្វើការចរចារជាមួយរុស្ស៊ីឡើយ៕