អ៊ុយក្រែនផ្តល់អាទិភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ


អ៊ុយក្រែនផ្តល់អាទិភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ - ảnh 1
អ៊ុយក្រែនផ្តល់អាទិភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ (Image: VNA)

(VOVworld) – ក្នុងកិច្ចប្រជុំដំបូងនៃគណៈកម្មាធិការរដ្ឋធម្មនុញ្ញ នាថ្ងៃទី ៦ មេសា ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានលើកច្បាស់ថា៖ អាទិភាព ជួរមុខក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺការបែងចែកសិទ្ធិអំណាច បន្ទាប់នោះ
គឺការ កែលំអរគ្រឹស្ថានច្បាប់នៃរដ្ឋធម្មនុញ្ញនិងការកំណត់អំពីរដ្ឋធម្មនុញ្ញខាងសិទ្ធិ
មនុស្សនិង សិទ្ធិសេរីភាពរបស់ប្រជាជន។ លោក Poroshenko បានសង្កត់ធ្ងន់ថា៖
តាមទិសដៅសមាហរណកម្មអឺរ៉ុបរដ្ឋធម្មនុញ្ញថ្មីត្រូវឆ្លើយតបនឹងបណ្ដាស្តង់ដា
និងគោលការដែលត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសអឺរ៉ុបនានា។ ស្តីអំពី
បញ្ហាសិទ្ធិមនុស្ស លោក​ Poroshenko បានអះអាងថា៖ សិទ្ធិអំណាចមជ្ឈឹមមិនបែង
ចែកលើវិស័យការពារជាតិ សន្តិសុខ កិច្ចការបរទេស ការប្រយុទ្ធប្រឆាំងនឹង
អំពើពុករលួយ សិទ្ធិនិងសេរីភាពរបស់ ប្រជាជន កិច្ចការពារអធិបតេយ្យភាព
និងបូរណៈភាពដែនដីឯករាជរបស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនក៏បាន
រិះគន់ការផ្តើមគំនិតសហព័ន្ធភាវូបនីយកម្មប្រទេសនេះ ហើយចាត់ទុកនេះ
គឺជាឧបាយកលបំបែកបំបាក់ប្រទេសជាតិ។ ប៉ុន្តែ លោក Poroshenko អះអាងថា៖លោកត្រៀមខ្លួនជាស្រេចដំណើរការបោះប្រជាមតិ ស្តីអំពី
បញ្ហានេះ។

រីឯខ្លួនវិញ អ្នកប្រមុខគណៈកម្មាធិការរដ្ឋធម្មនុញ្ញ លោក  Vladimir Groisman  
បានឲ្យដឹងថា៖ ស្ថាប័ននេះបានសម្រេចបង្កើតអនុគណៈកម្មការចំនួន ៣
ដើម្បីទទួលបន្ទុកការរៀបចំបណ្ដាការផ្តើមគំនិតស្តីអំពីការធ្វើវិសោធនកម្ម
រដ្ឋធម្មនុញ្ញលើវិស័យសិទ្ធិមនុស្ស​កំណែទម្រង់យុត្តិធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ