អ៊ុយក្រែន​ផ្អាកជា​​បណ្ដោះអាសន្ន​ការ​ជម្លៀស​ជន​ស៊ីវិលចេញ​​​ពីភាគខាងកើត​

(VOVWORLD) - នៅថ្ងៃទី ១៧ ខែមេសា អ៊ុយក្រែនបានប្រកាសផ្អាកជាបណ្តោះអាសន្នរយៈពេលមួយថ្ងៃ ការជម្លៀសជនស៊ីវិលចេញពីភាគខាងកើត ដែលកំពុងរងការបំផ្លិចបំផ្លាញពីសង្រ្គាម ដោយសារមិនសម្រេចបានកិច្ចព្រមព្រៀងជាមួយកងកម្លាំងរុស្ស៊ី។
អ៊ុយក្រែន​ផ្អាកជា​​បណ្ដោះអាសន្ន​ការ​ជម្លៀស​ជន​ស៊ីវិលចេញ​​​ពីភាគខាងកើត​ - ảnh 1ប្រជាជនអ៊ុយក្រែនជម្លៀសចេញពីទីក្រុង Mariupol ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ (រូបថត៖ THX/TTXVN)

 ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Iryna Vereshchuk បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមេសា ទីក្រុងគៀវមិនអាចសម្រេចបានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ណាមួយនៅតាមខ្សែផ្លូវជម្លៀសជនស៊ីវិលនោះទេ។ ដូច្នេះហើយ ប្រទេសនេះមិនបើកច្រករបៀងមនុស្សធម៌នៅថ្ងៃទី១៧ ខែមេសាបានឡើយ។ អ៊ុយក្រែនបានដាស់តឿនឲ្យប្រជាជននៅ Donbass ភាគខាងកើត ផ្លាស់ទីទៅកាន់ភាគខាងលិចដើម្បីចៀសវាងការប៉ះទង្គិចគ្នា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ