អ៊ុយក្រែនស្នើបង្កើតតំបន់គ្មានយោធានៅភាគខាងកើត
|
ទាហានអ៊ុយក្រែន (រូបថតៈ TTXVN) |
(VOVworld)-មជ្ឈមណ្ឌលសម្របសម្រួលនិងត្រួតពិនិត្យបទឈប់បាញ់រួម (រួម
មានអ៊ុយក្រែន រុស្ស៊ី និងសាធារណរដ្ឋប្រជាមានិតស្វ័យប្រកាសចំនួន២នៅអ៊ុយ
ក្រែន ទើបនឹងនាំចេញការផ្តើមគំនិត បង្កើតតំបន់គ្មានយោធានៅតំបន់ Donbass នៅភាគខាងកើតអ៊ុយក្រែន។តាមសេចក្តីជូនដំណឹងរបស់អង្គការសន្តិសុខនិង
សហប្រតិបត្តិការអឺរ៉ុប (OSCE) នាថ្ងៃទី១០កុម្ភៈថា ប្រធានក្រុមបេសកកម្មអ៊ុយ ក្រែននិងតំណាងរុស្ស៊ីនៅមជ្ឈមណ្ឌលពោលខាងលើ បានជូនដំណឹងជាមួយ
OSCE អំពីការផ្ញើសំណើរបង្កើតតំបន់គ្មានយោធាទៅកាន់អគ្គស្នងការនៃប្រទេសទាំងពីរអ៊ុយក្រែននិងរុស្ស៊ី។
ទាក់ទិនដល់ការខំប្រឹងប្រែងការទូតក្នុងការដោះស្រាយជំលោះនៅអ៊ុយ
ក្រែន នាថ្ងៃទី១០កុម្ភៈ ក្រុមជួបប្រាស្រ័យបានបើកកិច្ចប្រជុំនៅទីក្រុង Minsk សំដៅពិភាគ្សាអំពីវិធានការលាតត្រដាងអនុវត្តកិច្ចព្រមព្រៀងក្រុង Minsk៕