អ៊ីរ៉ាក់ចោទប្រកាន់ IS ពីបទសម្លាប់ជនស៊ីវិលរាប់សិបនាក់នៅ Mosul

អ៊ីរ៉ាក់ចោទប្រកាន់ IS ពីបទសម្លាប់ជនស៊ីវិលរាប់សិបនាក់នៅ Mosul - ảnh 1
កម្លាំងប្រឆាំងភេរវកម្មរបស់អ៊ីរ៉ាក់ទៅយាមល្បតនៅតំបន់ប៉ែកខាងលិចទីក្រុង​ Mosul កាលពី
ថ្ងៃទី២១ មិនា (រូបថត៖AFP/TTXVN)

(VOVworld) - កងទ័ពអ៊ីរ៉ាក់នាថ្ងៃទី២៦ មិនា បានចោទប្រកាន់ក្រុមឧទ្ទាមរដ្ឋ
អ៊ីស្លាម (IS) ពីបទសម្លាប់ជនស៊ីវិលរាប់សិបនាក់នៅក្នុងផ្ទះមួយនៅប៉ែកខាងលិច
ទីក្រុង Mosul។សេចក្ដីថ្លែងការណ៍របស់បញ្ជាការដ្ឋានបណ្ដាយុទ្ធនាការចម្រុះ បាន
នាំចេញការចោទប្រកាន់នេះ ព្រមទាំងបដិសេធការដែលផ្ទះពោលខាងលើទទួល
រងការវាយប្រហារដោយយន្តហោះចម្បាំងនៃសម្ព័ន្ធភាពយោធាអន្តរជាតិ។តាម
សេចក្ដីថ្លែងការណ៍នេះថា អ្នកជំនាញការមួយក្រុមត្រូវបានបញ្ជូនទៅកាន់កន្លែង
កើតហេតុ ហើយរកឃើញថា ជញ្ជាំងទាំងអស់នៃផ្ទះនេះត្រូវបានពួក IS ដាក់មីន
កំទិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ