អ៊ីរ៉ាក់ចាប់ផ្តើមអនុវត្តយុទ្ធនាការដំណាក់កាលទី២ ដើម្បីវាយកំទេច IS
(VOVWORLD) - នាថ្ងៃទី ២០ ខែកក្កដា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានចាប់ផ្តើមដាក់ពង្រាយដំណាក់កាលទីពីរនៃការវាយកំទេចទៅលើក្រុមខ្មាន់កំាភ្លើងរបស់អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស ( IS) ដែលកំពុងលាក់ខ្លួននៅក្នុងតំបន់ភាគខាងជើងទីក្រុង Baghdad និងតំបន់នៅជិតខាងផងដែរ។
អ៊ីរ៉ាក់ចាប់ផ្តើមអនុវត្តយុទ្ធនាការដំណាក់កាលទី២ ដើម្បីវាយកំទេច IS |
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Adel Abdul Mahdi បានត្រួតពិនិត្យមើលដោយផ្ទាល់ លើយុទ្ធនាការនេះ ដែលហៅថា " Vitory Will" ។ អគ្គមេបញ្ជាការកងទ័ពអ៊ីរ៉ាក់បានបញ្ជាឱ្យអង្គភាពទាំងអស់ ត្រូវ«បំពេញភារកិច្ចប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយប្រជាជននិងមេដឹកនាំកុលសម្ព័ន្ធប្រចាំតំបន់ផ្សេងៗទៀតផង» ដើម្បីធ្វើឲ្យយុទ្ធនាការនេះ ទទួលបានប្រសិទ្ធភាពខ្ពស់បំផុត តាមរយៈនោះរួមចំណែកដល់ការពង្រឹងសន្តិសុខនិងស្ថិរភាពផងដែរ៕