អ៊ីរ៉ាក់៖តំបន់ស្វ័យយ័តជន Kurd ទទួលបានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអំពីប្រេងរ៉ែនិងប្រាក់បៀវត្សរ៍

អ៊ីរ៉ាក់៖តំបន់ស្វ័យយ័តជន Kurd ទទួលបានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអំពីប្រេងរ៉ែនិងប្រាក់បៀវត្សរ៍ - ảnh 1
អ៊ីរ៉ាក់៖តំបន់ស្វ័យយ័តជន Kurd ទទួលបានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអំពីប្រេងរ៉ែនិងប្រាក់បៀវត្សរ៍

(VOV)_នាថ្ងៃទី១៣វិច្ឆិកា តំបន់ស្វ័យយ័តជន Kurd នៅអ៊ីរ៉ាក់ បានជូនដំណឹងអំ
ពីការទទួលបានកិច្ចព្រមព្រៀងមួយមានចរិតលក្ខណះរបត់ ជាមួយរដ្ឋអំណាចមជ្ឈឹម
 Baghdad ចំពោះបណ្ដាបញ្ហាជំលោះពីយូរណាស់មកហើយ។ នោះគឺប្រេងរ៉ែ និង​ប្រាក់
បៀវត្សរ៍។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅ Arbil រវាងអ្នក​ប្រមុខ​រដ្ឋអំ
ណាច​តំបន់ស្វ័យយ័តជន Kurd ( KRG) លោក Nechervan Barzani និងរដ្ឋមន្ត្រីប្រេងរ៉ែអ៊ីរ៉ាក់ លោក Adel Abdel Mahdi។ តាមនោះ  Baghdad ​នឹង​ទិញ​ប្រេងចំនួន១៥ម៉ឹនធុង/ថ្ងៃ ពី KRG ដោយទឹកប្រាក់ចំនួន៥០០​លានដុល្លារ​អាមេរិក។ 

          ប្រតិកម្មចំពោះបញ្ហានេះ នាថ្ងៃនេះដែរ អគ្គលេខាធិការអង្គការសហប្រជា​ជាតិ 
លោក Ban Ki Moon បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះរវាងរដ្ឋាភិបាល​អ៊ីរ៉ាក់​និង 
KRG ។ លោក Ban Ki Moon បានអំពាវនាវអោយភាគីទាំងពីរត្រូវ​បន្តសហប្រតិបត្តិ
ការជាមួយគ្នាដើម្បីដោះស្រាយរាល់បញ្ហានៅសេសសល់ ដើម្បីផលប្រយោជន៍របស់
ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ