អ៊ីរ៉ាក់-ទួរគី សន្យាសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹង IS
|
អ៊ីរ៉ាក់-ទួរគី សន្យាសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹង IS (Image: VNA) |
(VOVworld) – អ៊ីរ៉ាក់និងទួរគីបានសន្យាសហប្រតិបត្តិការជាមួយគ្នាក្នុងការប្រយុទ្ធ ប្រឆាំងនឹងក្រុមពួកឧទ្ទាម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) ដែលកំពុងទន្ទ្រានកាន់កាប់ តំបន់ធំៗនៅអ៊ីរ៉ាក់និងស៊ីរី។ ថ្លែងមតិនៅសន្និសីទកាសែតរួម នាថ្ងៃទី ២៥ ធ្នូ ជាមួយ
សមភាគីទួរគី លោក Ahmed Davutoglu នៅរដ្ឋាធានី អាការ៉ា (ទួរគី) នាយកដ្ឋមន្ត្រី
អ៊ីរ៉ាក់ លោក Haidar al-Abadi បានលើកច្បាស់ថា៖ IS មិនត្រឹមតែជាការគំរាមកំហែង
របស់អ៊ីរ៉ាក់និងទួរគី ប៉ុណ្ណោះទេ ថែមទាំង ចំពោះតំបន់ទាំងមូលទៀតផង។ ដើម្បីកំចាត់ ចោលក្រុមភេវរកម្មនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ គឺជាភាពចាំបាច់
ណាស់។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីទួរគី Davutoglu បានអះអាងថា៖ ទួរគីត្រៀមខ្លួន
ជាស្រេចពិនិត្យមើលការផ្តើមគំនិតរបស់ Baghdad ក្នុងការបង្កើនជំនួយឧបត្ថម្ភប្រយុទ្ធ
ប្រឆាំងនឹង IS៕