អ៊ីរ៉ាក់និងលីប៊ីរំដោះទីកន្លែងសំខាន់ៗពីបាតដៃ IS
|
អ៊ីរ៉ាក់និងលីប៊ីរំដោះទីកន្លែងសំខាន់ៗពីបាតដៃ IS (VNA) |
(VOVworld) – នាថ្ងៃទី១៦ សីហា ដោយមានការជួយឧបត្ថម្ភរបស់សម្ព័ន្ធភាព
កងទ័ពចម្រុះប្រឆាំង IS ដឹកនាំដោយអាមេរិក នាព្រឹកព្រលឹម ថ្ងៃទី ១៦ សីហា
កំលាំងសន្តិសុខអ៊ីរ៉ាក់បានបើកយុទ្ធនាកាវាយប្រហារទៅលើបណ្ដាភូមិជិតនឹងទី
រួមខេត្ត Qayyara ហើយរំដោះបណ្ដាភូមិ Al Huwish al Jawana Jubla និង al
Ghaziyah ហើយបានកំទិចជនប្រដាប់អាវុធ IS រាប់សិបនាក់។ ក្នុងពេលនោះ
មេបញ្ជាការ កងកំលាំងសន្តិសុខនៃទីរួមខេត្ត Sinjar ឧត្តមសេនីយ៍ត្រី Luqman
al Khansouri បានឲ្យដឹងថា៖ នាព្រឹកថ្ងៃដ៏ដែល កំលាំងជនប្រដាប់អាវុធជន
Kurd នៅអ៊ីរ៉ាក់ (Peshmerga) បានរុញច្រានក្នុងការវាយប្រហាររបស់ IS ទៅលើ
ទីរួម ខេត្តនេះ។ នាថ្ងៃនេះដែរ នៅទីក្រុង Sirte ប្រទេសលិប៊ី កំលាំងគាំទ្រ
រដ្ឋាភិបាល សម្រុះសម្រួលជនជាតិលីប៊ីដណ្តើមបានការត្រួតពិនិត្យខ័ណ្ឌមួយ
ពីបាតដៃ IS៕