អ៊ីរ៉ាក់បង្កើនសន្តិសុខសម្រាប់តំបន់ព្រំដែនជាមួយស៊ីរី

អ៊ីរ៉ាក់បង្កើនសន្តិសុខសម្រាប់តំបន់ព្រំដែនជាមួយស៊ីរី - ảnh 1
ក្រុមភេរវកម្មជាច្រើនបានសម្រុកចូលអ៊ីរ៉ាក់ដោយឆ្លងតាមប្រទេសស៊ីរី


(VOVworld)-នាថ្ងៃទី២៣ធ្នូ ក្រសួងការពារជាតិអ៊ីរ៉ាក់ជូនដំណឹងថា កងទ័ពនៃប្រ
ទេសនេះបានវាយប្រហារទៅលើជុំរុំរបស់ក្រុមប៉ះបោរ១ដែលមានទំនាក់ទំនង ជាមួយបណ្តាញភេរវកម្ម al-Qaeda នៅខេត្ត Anbar ជាប់ព្រំដែនជាមួយស៊ីរី និង
បំផ្លាញជុំរុំចំនួន២។ មជ្ឈដ្ឋានមន្រ្តីតំបន់និងអ្នកបញ្ជាកងទ័ព១នាក់ឲ្យដឹងថា កម្លាំង កងទ័ពបានអនុវត្តន៍ផែនការបង្កើនសន្តិសុខនៅតំបន់ជាប់ព្រំដែនជាមួយស៊ីរី តាម រយៈការតាំងបង្រាយបន្ថែមទាហាន បំពាក់អាវុធគ្រប់ប្រភេទ នៅតំបន់នេះ។

        ផែនការនេះគឺសំដៅបង្កើនលទ្ធភាពត្រៀមជាស្រេចប្រយុទ្ធ របស់ទាហាន
នៅខេត្ត Anbar សំដៅកាត់បន្ថយឥទ្ធិពលរបស់ Al-Qeada និងត្រួតត្រាតំបន់ព្រំ
ដែនជាមួយស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ