អ៊ីរ៉ាក់ប្រឆាំងជំទាស់វត្តមានរបស់ទាហានបរទេសនៅប្រទេសនេះ
|
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Haider al- Abadi
(រូបថតៈ xaluan) |
(VOVworld)-នាថ្ងៃទី៧តុលា នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Haider al- Abadi បាន ប្រ
កាសថា ប្រឆាំងជំទាស់ចំពោះវត្តមានរបស់ទាហានបរទេសនៅប្រទេសនេះ ព្រម
ទាំងសង្កត់ធ្ងន់ថា អធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ាក់គួរតែត្រូវបានគោរព ដោយ
មិនអើពើដល់សកម្មភាពរបស់សហគមន៍អន្តរជាតិចំពោះពួកឧទ្ទាម IS ឡើយ។ សេចក្តីប្រកាស១របស់រដ្ឋាភិបាលអ៊ីរ៉ាក់ ដែលដកស្រងពាក្យសម្តី របស់លោក
Abadi នៅជំនួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីទួរគី លោក Ahmet
Davutoglu បានសម្តែងការប្រឆំាងជំទាស់ចំពោះវត្តមានរបស់ កងកម្លាំងបរទេស
ណាមួយទាំងអស់លើដែនដីរបស់អ៊ីរ៉ាក់។ តបតវិញ លោក Davutoglu បានអះអាង
ថា ទួរគីគោរពអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ អ៊ីរ៉ាក់។ លោកក៏បាន
សង្កត់ធ្ងន់ដែរថា ទាហានទួរគីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំង IS របស់អាមេរិក
ត្រឹមតែមានភារកិច្ចការពារតែប៉ុណ្ណោះមិនមែនវាយប្រហារ ឡើយ៕