អ៊ីរ៉ាក់មិនអនុញ្ញាតិឲ្យអាមេរិកកសាងមូលដ្ឋានសឹកនៅប្រទេសនេះទេ

(VOVWORLD) - ថ្លែងមតិបញ្ចប់ដំណើរទស្សនកិច្ចនៅរុស្ស៊ី រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ាក់ លោក Ibrahim Jaafari បានអះអាងថា៖ ក្នុងមិនថាករណីណាក៏ដោយ អ៊ីរ៉ាក់នឹងមិនអនុញ្ញាតិឲ្យអាមេរិកសាងមូលដ្ឋានសឹកក្នុងរយៈពេលយូរអង្វែងនៅ ប្រទេសនេះដោយសារប្រការនេះរំលោភទៅលើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់។ 
អ៊ីរ៉ាក់មិនអនុញ្ញាតិឲ្យអាមេរិកកសាងមូលដ្ឋានសឹកនៅប្រទេសនេះទេ - ảnh 1 រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ាក់ លោក Ibrahim Jaafari 

(VOVworld) – ថ្លែងមតិបញ្ចប់ដំណើរទស្សនកិច្ចនៅរុស្ស៊ី រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ាក់ លោក Ibrahim Jaafari បានអះអាងថា៖ ក្នុងមិនថាករណីណាក៏ដោយ អ៊ីរ៉ាក់នឹងមិនអនុញ្ញាតិឲ្យអាមេរិកសាងមូលដ្ឋានសឹកក្នុងរយៈពេលយូរអង្វែងនៅ ប្រទេសនេះដោយសារប្រការនេះរំលោភទៅលើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់។ បញ្ហាឯករាជ្យនិងអធិបតេយ្យភាពនិងបូរណភាពដែនដីត្រូវបានអ៊ីរ៉ាក់ចាត់ទុកជា បញ្ហាសំខាន់ជួរមុខក្នុងពេលដែលអំពាវនាវឲ្យកំលាំងអន្តរជាតិជួយឧបត្ថម្ភសំដៅ វាយកំទិចអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅទីនេះពីឆ្នាំ ២០១៤។ រដ្ឋមន្ត្រី  Ibrahim Jaafari បានអះអាងជាថ្មីម្តងទៀតថា៖ កំលាំងអន្តរជាតិដែលចូលរួមការ ប្រយុទ្ធប្រឆាំងនឹង IS នឹងមិនមានន័យថា ត្រូវបានអនុញ្ញាតិកសាងមូលដ្ឋានសឹក ឬដាក់ពង្រាយទាហានក្នុងរយៈពេលយូរអង្វែងនៅប្រទេសនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ