|
អ៊ីរ៉ាក់វាយប្រហារISដណ្តើមទីរួមស្រុក Al-Baghdadi ឡើងវិញ
(រូបថតៈ THX/TTXVN) |
(VOVworld)-នាថ្ងៃទី៦មិនា កងកម្លាំងអ៊ីរ៉ាក់បានវាយប្រហារជនប្រដាប់អាវុធ
នៃអង្គការរដ្ឋអ៊ីស្លាមIS ស្វ័យប្រកាសចេញពីទីរួមស្រុកភាគខាងកើត al- Baghdadi
ចំណុះខេត្ត Anbar របស់អ៊ីរ៉ាក់។ មុននោះនាថ្ងៃទី១៣មិនា IS បាន ទន្ទ្រានកាន់
កាប់ទីរួមស្រុក al- Baghdadi បង្កការគំរាមកំហែងសម្រាប់មូល ដ្ឋានទ័ពអាកាស
Ain al-Asad ជាកន្លែងដែលកម្លាំងអាមេរិកកំពុងហ្វឹកហាត់ឲ្យ កងទ័ពអ៊ីរ៉ាក់។
ក្នុងព្រឹត្តិការទាក់ទិនមួយទៀត អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon បានថ្កោលទោសអំពើភេរវកម្មនិងការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ របស់ IS
ក្រោយពីក្រុមនេះ បំផ្លាញ់បណ្តាបេតិកភ័ណ្ឌវប្បធម៌នៅក្រុងបុរាណ Nimrud
របស់អ៊ីរ៉ាក់៕