អ៊ីរ៉ាក់អំពាវនាវបើកទូលាយការប្រយុទ្ធប្រឆាំងនឹង IS
|
អ៊ីរ៉ាក់អំពាវនាវបើកទូលាយការប្រយុទ្ធប្រឆាំងនឹង IS (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៧ កញ្ញា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haidar al-Abadi បាន
ចាត់ទុកថា៖ បណ្ដាការខំប្រឹងប្រែងនៃសហគមន៍អន្តរជាតិក្នុងការទប់ស្កាត់សកម្មភាព របស់ពួគភេវរជន “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) ត្រូវអនុវត្តនៅអ៊ីរ៉ាក់ផងនិងស៊ីរីផង។ តាមអ្នកប្រមុខរដ្ឋាភិបាលអ៊ីរ៉ាក់បានឲ្យដឹងថា៖ ការប្រយុទ្ធ ប្រឆាំងនឹង IS នឹងនៅតែ
បន្តរហូតដល់ពេលណាកំលាំងនេះត្រូវបានកំទិចនៅស៊ីរី។ នេះគឺជាការទទួលខុស
ត្រូវអន្តរជាតិក្រោមការដឹកនាំរបស់អាមេរិក។ នាយករដ្ឋមន្ត្រី al-Abadi ក៏បានទទួល
ស្គាល់ដែរថា៖ បូរណភាពដែនដីរបស់ស៊ីរីមានអត្ថន័យ ដ៏សែនសំខាន់ចំពោះអ៊ីរ៉ាក់។ ទោះបីជាប្រទេសទាំង ២ នៅមានការខ្វែងគំនិតក្តី ប៉ុន្តែ អ៊ីរ៉ាក់មិនចង់ឲ្យបញ្ហាកើត
មានឡើងនៅប្រទេសជិតខាងទេ។ ការពិនិត្យពោលខាងលើ ត្រូវបាននាំចេញ ១ ថ្ងៃក្រោយពីជំនួបធ្វើការរវាងប្រធានាធិបតីស៊ីរី លោក Bashar al-Assad និងទីប្រឹក្សា
សន្តិសុខជាតិអ៊ីរ៉ាក់ លោក Falah al-Fayadh នៅទីក្រុង Damascus សំដៅជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹង IS៕