អ៊ីរ៉ាក់៖ IS វាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់ធ្វើឲ្យមនុស្ស៦០នាក់ស្លាប់

អ៊ីរ៉ាក់៖ IS វាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់ធ្វើឲ្យមនុស្ស៦០នាក់ស្លាប់ - ảnh 1
អ៊ីរ៉ាក់៖ IS វាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់ធ្វើឲ្យមនុស្ស៦០នាក់ស្លាប់ (PressTV)


        Vovworld-នាថ្ងៃទី១០សីហា យ៉ាងហោចណាស់មានមនុស្ស៥៨នាក់ត្រូវ​ស្លាប់
និង១០០នាក់រងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកបង្ហូឈាមចំនួន២នៅ
ខេត្ត Diyala ភាគខាងកើតអ៊ីរ៉ាក់។ ក្រុមរដ្ឋឥស្លាមស្វ័យប្រកាស (IS) បាន​ទទួល​
ស្គាល់ឈរនៅខាងក្រោយករណីនេះ។ ការផ្ទុកគ្រាប់បែកបានកើតមាន​ឡើងនៅ
ផ្សារមួយនៅ Huwaidar ឆ្ងាយពីដំបន់ ​Baquba ប្រមាណ៤គីឡូម៉ែត្រ​ដែល​ធ្វើឲ្យមនុស្ស
៥១នាក់ត្រូវស្លាប់និង៨០នាក់រងរបួស។ ក្នុងពេលជាមួយគ្នា​នោះ​នៅទិសខាងកើត
Baquba IS បានវាយប្រហារដោយគ្រាប់បែកទៅលើប៉ុស្ត​ត្រួត​ពិនិត្យដែលធ្វើឲ្យ
មនុស្ស៧នាក់ស្លាប់និង២៥នាក់រងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ