|
កន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែកមួយនៅអ៊ីរ៉ាក់ (រូបថត៖foreignpolicy.com) |
(VOVworld) - ប៉ូលីសអ៊ីរ៉ាក់បានឲ្យដឹងថា នាថ្ងៃទី៣០ ឧសភា បានកើតមានឡើង
ការវាយប្រហារជាច្រើននៅក្នុងនិងក្រៅរដ្ឋធានីបាដាដ ដែលបណ្ដាលឲ្យមនុស្ស
យ៉ាងហោចណាស់២៤នាក់ស្លាប់និង៤០នាក់រងរបួស។ក្នុងការវាយប្រហារដំបូង
ផ្ដើមឡើងដោយជនដៃដល់បានបើករថយន្តដឹកគ្រឿងផ្ទុះទៅបុកប៉ូស្តិ៍សន្តិសុខមួយ
នៅជិត មណ្ឌលពាណិជ្ជកម្មនៅខ័ណ្ឌ Shaab ប៉ែកខាងជើងរដ្ឋធានីបាដាដ។ក្នុងការ
វាយ ប្រហារទី២ គ្រាប់បែកមួយគ្រាប់ដាក់លើម៉ូតូបានផ្ទុះនៅផ្សារចំណុះ Sadr City
ប៉ែកខាង កើតក្រុងបាដាដ។ការវាយប្រហារដោយគ្រាប់បែកមួយទៀតក៏បានកើត
មានឡើងនៅផ្សារមួយនៅទីប្រជុំជន Tarmiyah ស្ថិតនៅចម្ងាយចំនួន៥០គីឡូម៉ែត្រ
ប៉ែកខាងជើងក្រុងបាដាដផងដែរ។
ក្នុងសេចក្ដីប្រកាសដែលបានចុះផ្សាយលើបណ្ដាញអ៊ីនធឺណែត អង្គការរដ្ឋអ៊ីស្លាម
(IS) ស្វ័យប្រកាសបានទទួលស្គាល់ជាជនដៃដល់នៅពីក្រោយការវាយប្រហារដោយ
គ្រាប់បែកពោលខាងលើ៕