អ៊ីរ៉ង់ចាប់ផ្តើមបិទលែងប្រើប្រាស់ម៉ាស៊ីនបំបែកធាតុវីលីននុយក្លេអ៊ែរ

(VOVworld)-នាថ្ងៃទី២វិច្ឆិកា អ្នកប្រមុខស្ថាប័នថាមពលបរម៉ាណូអ៊ីរ៉ង់ Ali Akbar
Salehi បានប្រកាសថា ប្រទេសនេះចាប់ផ្តើមបិទឈប់ប្រើប្រាស់ម៉ាស៊ីនបំបែក ធាតុវីលីនដែលចម្រាញ់ជាតិអ៊ីរ៉ាញ៉ូម និងដំណើរការដោះម៉ាស៊ីននេះត្រឹមត្រូវ​តាមមាត្រាចែងក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រដែលប្រទេសនេះ
រួមជាមួយក្រុម P5+1 ចុះហត្ថលេខានាខែកក្កដាមុននេះ។ ថ្លែងមតិជាមួយ មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅ ក្រុងតូក្យូរបស់ជប៉ុន លោក Salehi បានអះអាង
ថា មជ្ឈដ្ឋានមន្ត្រីតេហ៉េរ៉ង់ កំពុងអនុវត្តរាល់វិធានការដោះម៉ាស៊ីននេះ ហើយ
សង្ឈឹមថា នឹងសម្រេចការងារនេះក្នុងរយៈពេល២ខែតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ