អ៊ីរ៉ង់ចាប់ផ្តើមវង់ចរចារជាមួយ IAEA

(VOVworld) – នាថ្ងៃទី ១៥ ឧសភា បណ្ដាវង់ចរចារអំពីកម្មវិធីនុយក្លេអ៊ែររបស់ អ៊ីរ៉ង់ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងសហភាពអឺរ៉ុប
(EU) បានចាប់ផ្តើមនៅទីក្រុង Vienna អ៊ូស្ត្រីស។ ក្នុងវង់ចរចាររវាងអ៊ីរ៉ង់និង IAEA
ភាគីទាំង ២ ពិភាក្សាអំពីការសម្រេចយន្តការត្រួតពិនិត្យចំពោះកម្មវិធីនុយក្លេអ៊ែរ
របស់ Teheran មុនពេល IAEA ប្រកាសរបាយការណ៍ជាប្រឆាំត្រីមាស នាចុងខែ
 ឧសភា ឆ្នាំ នេះ។ IAEA ចាត់ទុកថា៖ បានមានភ័ស្តុតាងលើគ្រប់វិស័យនិងគួរឲ្យ
ទុកចិត្តដែលបង្ហាញថា៖ មុនឆ្នាំ ២០០៣ អ៊ីរ៉ង់បានស្រាវជ្រាវការអភិវឌ្ឍន៍គ្រាប់
បែកនុយក្លេអ៊ែរ។ ប៉ុន្តែ អ៊ីរ៉ង់ បានបដិសេធការចោទប្រកាន់ពោលខាងលើនិង
អះអាងថា៖ នេះគឺជាព័ត៌មានខុសឆ្គងនៃស្ថាប័ន្ធចារកម្មអាមេរិកនិងអ៊ីស្រាអែល៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ