អ៊ីរ៉ង់ចាប់ផ្តើមសាងសង់នៅរោងចក្រនុយក្លេអ៊ែរ Natanz

(VOVWORLD) - រូបថតដែលត្រូវបានថតដោយ Planet Labs ដែលមានទីស្នាក់ការនៅទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា (សហរដ្ឋអាមេរិក) បានបង្ហាញថា ចាប់តាំងពីខែសីហា ប្រទេសអ៊ីរ៉ង់បានសាងសង់ផ្លូវថ្នល់ថ្មីមួយ ឬតំឡើងផ្លូវមួយទៅកាន់ តំបន់ Natanz ខាងត្បូង។
អ៊ីរ៉ង់ចាប់ផ្តើមសាងសង់នៅរោងចក្រនុយក្លេអ៊ែរ Natanz - ảnh 1 រោងចក្រអគ្គិសនីនុយក្លេអ៊ែរ Natanz ដែលមានចម្ងាយប្រហែល ២៧០ គីឡូម៉ែត្រខាងត្បូងទីក្រុងតេអេរ៉ង់ប្រទេសអ៊ីរ៉ង់។ (រូបថត៖ AFP / VNA)

រូបភាពនានាដែលផ្កាយរណបចេញផ្សាយកាលពីថ្ងៃទី ២៨ ខែតុលាបានបង្ហាញឲ្យឃើញថា អ៊ីរ៉ង់បានចាប់ផ្តើមប្រតិបត្តិការសាងសង់នៅមូលដ្ឋាននុយ ក្លេអ៊ែរ Natanz របស់ប្រទេសនេះ ភ្លាមៗបន្ទាប់ពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានសារភាពថា ទីក្រុងតេ រ៉ង់កំពុងសាង សង់រោងចក្របង្គុំម៉ាស៊ីនបង្វិលសង់ទីហ្វុយ (Centrifuge) ដ៏ទំនើបមួយនៅក្រោមដី បន្ទាប់ពីរោងចក្រមួយត្រូវបានផ្ទុះឡើងនៅក្នុងករណីដែលត្រូវបានគេចាត់ទុកថាជាការវាយប្រហារបំផ្លិចបំផ្លាញនៅទីនោះកាលពីរដូវក្តៅកន្លងមកនេះ។ រូបថតដែលត្រូវបានថតដោយ Planet Labs ដែលមានទីស្នាក់ការនៅទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា (សហរដ្ឋអាមេរិក) បានបង្ហាញថា ចាប់តាំងពីខែសីហា ប្រទេសអ៊ីរ៉ង់បានសាងសង់ផ្លូវថ្នល់ថ្មីមួយ ឬតំឡើងផ្លូវមួយទៅកាន់ តំបន់ Natanz ខាងត្បូងឆ្ពោះទៅតំបន់ ដែលក្រុមអ្នកវិភាគ បានចាត់ទុកថាជាទីលានហាត់បាញ់កំាំភ្លើងកាលពីមុនសម្រាប់កម្លាំងសន្តិសុខនៅឯមូលដ្ឋាននោះ។ រូបថតផ្កាយរណបមួយដែល បានថតនាថ្ងៃទី ២៦ ខែតុលា បានបង្ហាញយ៉ាងច្បាស់ថាតំបន់នេះត្រូវបានសម្អាតដោយឧបករណ៍សំណង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ