អ៊ីរ៉ង់ច្រានចោលការផ្តួចផ្តើមគំនិតចរចារក្រៅផ្លូវការជាមួយសហរដ្ឋអាមេរិកនិងអឺរ៉ុប

(VOVWORLD) - កាលពីថ្ងៃទី ២៨ ខែកុម្ភៈ អ៊ីរ៉ង់បានច្រានចោលការផ្តួចផ្តើមគំនិតអនុវត្តន៍ជំនួបក្រៅផ្លូវការជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមហាអំណាចអឺរ៉ុបដទៃទៀត ដើម្បីពិភាក្សាអំពីវិធីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិ សាស្ត្រ ឆ្នាំ ២០១៥ ឡើងវិញ ព្រមទាំងបញ្ជាក់ជាថ្មីថាសហរដ្ឋអាមេរិកចាំបាច់ត្រូវដកទណ្ឌកម្មឯកតោភាគីទាំងអស់ទៅលើអ៊ីរ៉ង់។
អ៊ីរ៉ង់ច្រានចោលការផ្តួចផ្តើមគំនិតចរចារក្រៅផ្លូវការជាមួយសហរដ្ឋអាមេរិកនិងអឺរ៉ុប  - ảnh 1រោងចក្រនុយក្លេអ៊ែរនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់̣ (រូបថត៖ AFP / VNA)

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានឲ្យដឹងថា ដោយផ្អែកលើសកម្មភាពនិងសេចក្តីថ្លែងការណ៍ នាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក និងប្រទេសមហាអំណាច អឺរ៉ុបចំនួន ៣ នោះ អ៊ីរ៉ង់មិនចាត់ថា បច្ចុប្បន្ននេះ គឺជាពេលវេលាដើម្បីរៀបចំជំនួបក្រៅផ្លូវការជាមួយប្រទេសទាំងនេះ តាមសំណើរបស់តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសរបស់ សហភាពអឺរ៉ុប (EU) លោកស្រី  Federica Mogherini ។

មានប្រតិកម្មចំពោះទង្វើនេះ នាថ្ងៃដដែលសហរដ្ឋអាមេរិកបានសម្តែងការខកចិត្ត ចំពោះការដែលអ៊ីរ៉ង់បានច្រានចោលការផ្តួចផ្តើមគំនិតអនុវត្តន៍កិច្ចប្រជុំក្រៅផ្លូវការជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមហាអំណាចអឺរ៉ុប។ទោះយ៉ាងណា សេតវិមានបានបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោននៅតែប្រកាន់ខ្ជាប់នូវគោលដៅគោរពកិច្ចព្រមព្រៀងនេះ។ ដូច្នេះ សហរដ្ឋអាមេរិកនឹងពិគ្រោះយោបល់ជាមួយប្រទេសហត្ថលេខីផ្សេងទៀតនៃកិច្ចព្រមព្រៀងជាមួយ អ៊ីរ៉ង់ ដែលរួមមានអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្ស៊ី ដើម្បីស្វែងរកដំណោះស្រាយល្អបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ