អ៊ីរ៉ង់ជំរុញពាណិជ្ជកម្មសេរីជាមួយបណ្ដាប្រទេសនៅអាស៊ី-អឺរ៉ុបនិង Caucasus


អ៊ីរ៉ង់ជំរុញពាណិជ្ជកម្មសេរីជាមួយបណ្ដាប្រទេសនៅអាស៊ី-អឺរ៉ុបនិង Caucasus  - ảnh 1
អ៊ីរ៉ង់ជំរុញពាណិជ្ជកម្មសេរីជាមួយបណ្ដាប្រទេសនៅអាស៊ី-អឺរ៉ុបនិង Caucasus (VNA)

(VOVworld) – នាថ្ងៃទី ៧ សីហា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅ
 ប្រទេស Azerbaijan  ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានឲ្យដឹង
ថា៖ អ៊ីរ៉ង់មានគោលបំណងជំរុញពាណិជ្ជកម្មសេរីជាមួយបណ្ដាប្រទេសនៅទ្វីប
អាស៊ី-​ អឺរ៉ុបនិង​ Caucasus នាអនាគត។ ថ្លែងមតិនៅសន្និសីទកាសែតរួម
ជាមួយ ប្រធានាធិបតី Azerbaijan លោក Ilham Aliyev នៅរដ្ឋធានី  Baku
ប្រធានាធិបតី  អ៊ីរ៉ង់ Hassan Rouhani បានចាត់ទុកថា៖ បញ្ហាក្នុងតំបន់ត្រូវ
ដោះស្រាយតាមរយៈ ការសន្ទនា ព្រមទាំង អះអាងថា៖ អ៊ីរ៉ង់ត្រៀមខ្លួនជា
ស្រេចធ្វើជាអ្នក សម្រុះសម្រួលដើម្បីដោះស្រាយការខ្វែងគំនិតរវាង  Azerbaijan
 និង Armenia ទាក់ទិនដល់ជំលោះនៅតំបន់ Nagorny Karabakh។ នាថ្ងៃទី​៨
 សីហា បានប្រព្រឹត្តទៅជំនួបជាន់ខ្ពស់ត្រីភាគីរវាងប្រធានាធិបតីអ៊ីរ៉ង់-
Azerbaijan និងរុស្ស៊ី។​ បណ្ដាការពិភាក្សាប្រមូលផ្តុំទៅលើការបើកទូលាយ
កិច្ចសហប្រតិបត្តិ ការត្រីភាគីលើវិស័យពាណិជ្ជកម្ម ថាមពល ទូរគមនាគមន៍
 បរិស្ថាន ការដឹកជញ្ជូន និងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ