អ៊ីរ៉ង់ដាស់តឿនប្រទេសលោកខាងលិចឈប់ចោទប្រកាន់ដោយគ្មានហេតុផលនោះឡើយ

(VOVWORLD) - នាថ្ងៃទី១៣ ខែធ្នូ ប្រទេសអ៊ីរ៉ង់បានអំពាវនាវឲ្យអាមេរិករួមជាមួយសម្ព័ន្ធមិត្តនានាឈប់ការចោទប្រកាន់ដោយគ្មានហេតុផលស្តីពីការបាញ់សាកល្បងមីស៊ីលរបស់អ៊ីរ៉ង់ ក្នុងរយៈ១ថ្ងៃបន្ទាប់ពីទីក្រុងវ៉ាងស៊ីនតោនបានអំពាវនាវឲ្យអង្គការសហប្រតិបត្តិការ អនុម័តវិធាការដាក់ទ័ណ្ឌកម្មលើទីក្រុង Tehran។ 
អ៊ីរ៉ង់ដាស់តឿនប្រទេសលោកខាងលិចឈប់ចោទប្រកាន់ដោយគ្មានហេតុផលនោះឡើយ - ảnh 1រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Javad Zarif  

នៅលើបញ្តាញសង្គម Twitter រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Javad Zarif បានឲ្យដឹងថា អាមេរិកនិងសម្ព័ន្ធមិត្តគប្បីឈប់ចោទប្រកាន់ដោយប្រើពាក្យសំដីគ្មានហេតុផល និងសីលធម៌ក្លែងក្លាយអំពីមីស៊ីលរបស់អ៊ីរ៉ង់ ហើយលោកក៏ចោទប្រកាន់អាមេរិកពីបទលក់អាវុធដែលមានតម្លៃទឹកប្រាក់រាប់រយលានដុល្លាអាមេរិកដើម្បីវាយសម្លាប់ជនជាតយេម៉ែនផងដែរ។ មុននោះនាថ្ងៃទី១២ខែធ្នូ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអំពាវនាវឲ្យ ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប បន្តមានសកម្មភាពដាក់ទ័ណ្ឌកម្មលើអ៊ីរ៉ង់សំដៅរារាំងកម្មវិធីអភិវឌ្ឍមីស៊ីលរបស់ទីក្រុង Tehran ដែលទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកថានេះគឺជាការគំរាមកំហែងដល់     តំបន់នានានិងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ