អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចដោះស្រាយការខ្វែងគំនិតជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន

អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចដោះស្រាយការខ្វែងគំនិតជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន - ảnh 1
អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចដោះស្រាយការខ្វែងគំនិតជុំវិញកម្មវិធី នុយក្លេអ៊ែររបស់ខ្លួន។
(Image: Vietnam+)

(VOVworld) – អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចដោះស្រាយការខ្វែងគំនិតជុំវិញកម្មវិធីនុយក្លេអ៊ែរ
របស់ខ្លួន។ នេះគឺជាសេចក្តីថ្លែងការបរស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង លោក Mohammad
Javad Zarif ដែលបាននាំចេញនាថ្ងៃទី ២ កុម្ភៈ នៅសន្និសីទ សន្តិសុខទីក្រុង Munich
លើកទី ៥០ ដែលកំពុងប្រព្រឹត្តទៅនៅអាល្លឺម៉ង់។ លោក Zarif បានអះអាងថា៖ អ៊ីរ៉ង់
នឹងចូលរួមវង់ចរចារនាពេលខាងមុខជាមួយក្រុម P5+1 ដោយមានគោលបំណងទទួល
បានកិច្ចព្រមព្រៀង។ លោក Zarif ក៏បាន សង្កត់ធ្ងន់ថា៖ អ៊ីរ៉ង់បានអនុវត្តកិច្ចសន្យារបស់
ខ្លួនតាមកិច្ចព្រមព្រៀងដែលទទួល បានរវាងប្រទេសនេះនិងក្រុម P5+1 នាថ្ងៃទី ២៤
វិច្ឆិកា ឆ្នាំ ២០១៣ នៅទីក្រុង Geneva ស្វីស។ នេះគឺជាពេលវេលាដែលអាមេរិកត្រូវ
អនុវត្តកិច្ចសន្យា\របស់ ប្រទេសនេះ។ ក៏ក្នុងសន្និសីទីក្រុង Munich នេះដែរ អគ្គនាយក
ទីភ្នាក់ថាមពល បរមាណូអន្តរជាតិ (IAEA) លោក Yukia Amano បានប្រកាសថា៖
ស្ថានភាព ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទទួលការបោះជំហាន ប៉ុន្តែ នៅមាន
បញ្ហាជាច្រើនត្រូវបានដោះស្រាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ