អ៊ីរ៉ង់ត្រៀមរៀបចំផែនការប្រតិកម្មប្រសិនបើកិច្ចព្រមព្រៀងនុយក្លេអ៊ែរត្រូវបែកបាក់

អ៊ីរ៉ង់ត្រៀមរៀបចំផែនការប្រតិកម្មប្រសិនបើកិច្ចព្រមព្រៀងនុយក្លេអ៊ែរត្រូវបែកបាក់ - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ថ្លែងមតិនៅទីក្រុង Alborz កាលពីថ្ងៃទី១៦ វិច្ឆិកា​
(រូបថត៖EPA/TTXVN)

(VOVworld) - ប្រធានក្រុមចរចារនុយក្លេអ៊ែរអ៊ីរ៉ង់លោក Ali Akbar Salehi នាថ្ងៃ
ទី២៨ វិច្ឆិកា ឲ្យដឹងថា ប្រទេសនេះបានត្រៀមរៀបចំផែនការប្រតិកម្ម ក្នុងករណីដែល
អាមេរិកមិនគោរពការសន្យានៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រដែលតេអេរ៉ង់
ចុះហត្ថលេខាជាមួយមហាអំណាចពិភពលោកកាលពីខែកក្កដាឆ្នាំ ២០១៥។សេចក្ដី
ប្រកាសរបស់លោក Salehi ត្រូវបាននាំចេញក្រោយពីសភាជាន់ ទាបអាមេរិកនាថ្ងៃទី
១៥ វិច្ឆិកា បានឯកភាពពន្យាពេលបន្ថែម១០ឆ្នាំទៀតចំពោះ ច្បាប់ដាក់ទណ្ឌកម្មទៅ
លើអ៊ីរ៉ង់​ (ISA) ដែលតម្រង់ទៅលើមហិច្ឆតានុយក្លេអ៊ែរ របស់សាធារណៈរដ្ឋអ៊ីស្លាម
នេះ។ISA នឹងផុតកំណត់នាចុងឆ្នាំ២០១៦ប្រសិនបើ មិនត្រូវបានពន្យាពេល។អ៊ីរ៉ង់
ចាត់ទុកអំពើពោលខាងលើគឺរំលោភបំពានទៅលើមាត្រានៃកិច្ចព្រមព្រៀងនុយ
ក្លេអ៊ែរប្រវត្តិសាស្ត្ររវាងប្រទេសនេះជាមួយក្រុម មហាអំណាចពិភពលោកដែល
ក្នុងនោះមានអាមេរិកផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ