អ៊ីរ៉ង់ត្រៀមរៀបចំពង្រីកទំហំធំកម្មវិធីនិយក្លេអែរ

អ៊ីរ៉ង់ត្រៀមរៀបចំពង្រីកទំហំធំកម្មវិធីនិយក្លេអែរ - ảnh 1
​ប្រធានាធិបតី​​ អ៊ីរ៉ង់​ទស្សនាមូលដ្ឋាននុយក្លេអែរ១កន្លែង(រូបថត៖internet)

(VOVWORLD)-តាមបណ្តាអ្នកកាទូតមិនបញ្ចេញឈ្មោះឲ្យដឹងថា៖អ៊ីរ៉ង់ត្រៀម រៀបចំ
ពង្រីកកម្មវិធីនុយក្លេអែររបស់ខ្លួនក្នុងទំហំធំនៅមូលដ្ឋានក្រោមដី១។​តាម មជ្ឈស្ថាន
អ្នកកាទូតថា៖តេហេរ៉ង់បានត្រៀមរៀបចំមូលដ្ឋាននេះដើម្បីតម្លើងម៉ាស៊ីនបំបែកស្នូល
ធាតុសសៃកាបោន​​ជំនាន់ថ្មីរាប់ពាន់ម៉ាស៊ីន( Carbon Fiber Centrfuge)។ ម៉ាស៊ីនទាំង
នេះអាចផលិតអ៊ុយរ៉ានីញោមចម្រើនធាតុឆាប់​នឹងមានប្រសិទ្ធភាពច្រើន ជាងម៉ាស៊ីន
ដែលកំពុងធ្វើសកម្មភាព។បណ្តាអ្នកកាទូតក៏ឲ្យដឹងដែរថា៖ប្រព័ន្ធអគ្គិសនី​ប្រព័ន្ធ
បំពង់បង្ហូរ​នឹងឧបករណ៏ឧបត្ថម្ភ​ដល់បណ្តាម៉ាស៊ីនបំបែកស្នូលថ្មីនេះ​បាន​សំរេចរួចរាល់។         ក៏ទាក់ទិនដល់អ៊ីរ៉ង់ដែរ​ តាមទីភ្នាក់ងារសាព៏តមាន​ IRNA ​របស់អ៊ីរ់ង់បានឲ្យ ដឹងកាល
ពីថ្ងៃទី​១៨កុម្ភះថា៖​បណ្តានាវាចម្បាំងរបស់អ៊ីរ៉ង់បានបើកចូលសមុទ្រ ម៉េឌិតទែរ៉ាណេ​ ក្រោយពីបានបើកឆ្លង់កាត់ព្រែកជីក​  Suez របស់អេហ្សីប។នេះជា លើកទី២​ក្នុងឆ្នាំ
កន្លងទៅ​ដែលនាវាចម្បាំងអ៊ីរ៉ង់បើកចូលសមុទ្រម៉េឌិតទែរ៉ាណេ​។លើកទី​១គឺនៅខែ
កុម្ភះ​២០១១ដែលបានបង្កឲ្យមានការប្រឆាំងជំទាស់យ៉ាង ស្រួចស្រាល់ពីសំណាក់
អាមេរីកនឹងអ៊ីស្រអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ