អ៊ីរ៉ង់ត្រូវការហាមឃាត់ផលិតអាវុធនុយក្លេអ៊ែរជារៀងរហូត
|
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry
(រូបថតៈ AFP/ TTXVN ) |
(VOVworld)- អ៊ីរ៉ង់ត្រូវបានហាមឃាត់ផលិតអាវុធនុយក្លេអ៊ែរជារៀងរហូត។ រដ្ឋ
មន្ត្រីការ បរទេសអាមេរិកលោក John Kerry បានអះអាងដូច្នេះនាថ្ងៃទី២៥កុម្ភៈ
ក្នុងការ ខំប្រឹងប្រែងកាត់បន្ថយការព្រួយបារម្ភពីសំណាក់សមាជិកសភាក្នុងប្រ
ទេស អំពី លទ្ធភាពលុបបំបាត់គំហិតចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នាពេល
អនាគត់។ ថ្លែងមតិចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាអាមេរិក
លោក Kerry បានសង្កត់ធ្ងន់ ទៅលើការលុបចោលបណ្តាគកំហិត ទោះបីជាក្នុង
កាលៈទេសៈណា ក៏ដោយ ក៏មិនមានន័យថា អ៊ីរ៉ង់មានការអនុញ្ញត្តអភិវឌ្ឍន៍អាវុធ
នុយក្លេអ៊ែរ ឡើយ។ លោក Kerry បានឲ្យដឹងថា នាបច្ចុប្បន្ន អ៊ីរ៉ង់កំពុងជាម្ចាស់
កម្មវិធីនុយក្លេអ៊ែរ ដោយហេតុនេះ អ៊ីរ៉ង់ត្រូវធានាថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន
គ្រាន់តែ បំរើគោលដៅស៊ីវិលតែប៉ុណ្ណោះ។
អ៊ីរ៉ង់និងក្រុម P5+1 (រួមមានប្រទេសចំនួន៥ជាសមាជិកអចិន្ត្រៃយ៍នៃក្រុម ប្រឹក្សាសន្តិសុខអ.ស.ប) កំពុងជម្រុញខ្លាំងការចរចារ សំដៅសម្រេចបានកិច្ច ព្រមព្រៀង១អំពីកម្មវិធីនុយក្លេអ៊ែរ៕