អ៊ីរ៉ង់ទុកចំហលទ្ធភាពពិភាក្សាជាមួយប្រទេសជិតខាងនានា
(VOVWORLD) - រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានថ្លែងយ៉ាងដូច្នេះនៅលើបណ្ដាញសង្គម Twitter ត្រឹមមួយថ្ងៃបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអារ៉ាប់ប៊ីសាអូឌីត ព្រះអង្គ ម្ចាស់ទ្រង់ Faisal bin Farhan បានអោយដឹងថា រីយ៉ាដត្រៀមខ្លួនជាស្រេច ជួបពិភាក្សាជាមួយតេអេរ៉ង់ ប៉ុន្តែប្រការនេះពិតជាពឹងផ្អែកទៅលើអ៊ីរ៉ង់៕
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif (រូបថត៖ Reuters) |
នាថ្ងៃទី២៣ខែមករា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានអះអាងសារជាថ្មីថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចពិភាក្សាជា មួយប្រទេសជិតខាងទាំងអស់ ក្នុងបរិបទដែលភាពតានតឹងកំពុងកើនឡើង នៅតំបន់ឈូងសមុទ្រពែក្ស។
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានថ្លែងយ៉ាងដូច្នេះនៅលើបណ្ដាញសង្គម Twitter ត្រឹមមួយថ្ងៃបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអារ៉ាប់ប៊ីសាអូឌីត ព្រះអង្គ ម្ចាស់ទ្រង់ Faisal bin Farhan បានអោយដឹងថា រីយ៉ាដត្រៀមខ្លួនជាស្រេច ជួបពិភាក្សាជាមួយតេអេរ៉ង់ ប៉ុន្តែប្រការនេះពិតជាពឹងផ្អែកទៅលើអ៊ីរ៉ង់៕