អ៊ីរ៉ង់និងក្រុម P5+1ពន្លឿនការអនុវត្តន៌កិច្ចព្រមព្រៀងនុយក្លេអ៊ែរ
(VOVworld)-អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi នាថ្ងៃទី១ធ្នូឲ្យ
ដឹងថា បេសកជនពិសេសរបស់អ៊ីរ៉ង់និងក្រុម P5+1 (រួមមានប្រទេសចំនួន៥ជា
សមាជិកអចិន្រ្តៃយ៌ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប គឺអង់គ្លេស បារាំង អាមេរិក
រុស្ស៊ីចិននិងអាល្លឺម៉ង)នឹង បើកកិច្ចប្រជុំនាសប្តាហ៌ខាងមុខ សំដៅចាប់ផ្តើមផែន
ការអនុវត្តន៌កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ តាមនោះ អ៊ីរ៉ង់នឹងដាក់កំហិតចំពោះ
កម្មវិធី នុយក្លេអ៊ែរ ដើម្បីផ្តូរយកការដែលប្រទេសមហាអំណាចបន្ធូស្រាលវិធាន
ការដាក់ទណ្ឌកម្ម។ អ្នកការទូតជាន់ខ្ពស់របស់ EU លោក Helga Schmid គ្រោង
នឹងទាក់ទង់ជាមួយអ៊ីរ៉ង់ ដើម្បីបញ្ជក់ទីកន្លែងពិភាក្សា សំដៅស្វែងរកយន្តការ
អនុវត្តន៌កិច្ចព្រមព្រៀងបណ្តោះអាសន្នដែលអ៊ីរ៉ងនិង ក្រុម P5+1សម្រេចបាន
នៅក្រុងGeneva នាថ្ងៃទី២៤វិច្ឆិកាកន្លងទៅ៕