អ៊ីរ៉ង់និងក្រុម P5+1សកម្មឆ្ពោះទៅអនុវត្តន៍កិច្ចព្រមព្រៀងអំពីនុយក្លែអ៊េរ
(VOVworld)-ថ្ងៃទី៩មករា អ៊ីរ៉ង់និងក្រុម P5+1 (រួមមានរុស្សី អាមេរិក ចិន អង់
គ្លេស បារំាងនិងអាល្លឺម៉ង់)ចាប់ផ្តើមកិច្ចចរចានៅ ក្រុងGeneva ប្រទេសស្វីស
សំដៅ ដោះស្រាយភាពទាល់ច្រកក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងនុយក្លែអ៊ែរ។
|
កិច្ចចរចារ១រវាងអ៊ីរ៉ង់និងក្រុម P5+1នៅទីក្រុងAlmaty, Kazakhstan
នាថ្ងៃទី២៧កុម្ភៈ២០១៣ (រូបថតៈ PressTV) |
បន្ទាប់ពីកិច្ចព្រមព្រៀងបដែលបានចុះហត្ថលេខាមក អ៊ីរ៉ង់និងក្រុម P5+1 បានដំណើការកិច្ចចរចារចំនួន ២លើកដែលខ្លឹមសារលំអិតទាក់ទិនដល់របៀប នឹងពេលវេលាអនុវត្តន៍កិច្ចព្រមព្រៀងពោលខាងលើ។ ប៉ុន្តែកិច្ចចរចារទាំងនេះ
សុទ្ធតែទទួលបរាជ័យ។ ប៉ន្តែតាមមជ្ឈដ្ឋានអ្នកវិភាគថា ក្នុងការចរចារលើកនេះ ភាគីទាំងពីរអាចនឹងទទួលបានការវិវឌ្ឍន៍ ដោយលេចឡើងសញ្ញាវិជ្ជមានពីភាគី
ទាំងពីរ។ ក្នុងពេលនោះ ប្រធានក្រុមចរចារអ៊ីរ៉ង់លោក Abbas Araqchi ឲ្យដឹងថា នាថ្ងៃទី២០មករាខាងមុខ នឹងបានស្នើជាពេលវេលាអនុវត្តន៍កិច្ចព្រមព្រៀងនុយ
ក្លេអ៊ែរបណ្តោះអាសន្ន ហើយភាគីទាំងពីរកំពុងរៀបចំអនុវត្តន៍ផែនការនេះយ៉ាង
សកម្ម៕