អ៊ីរ៉ង់និងក្រុម P5+1 បន្តវង់ចរចារ
|
អ៊ីរ៉ង់និងក្រុម P5+1 បន្តវង់ចរចារ (Image: VNA) |
(VOVworld) –ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បានឲ្យដឹងថា៖ នាថ្ងៃទី ២០
ឧសភា អ៊ីរ៉ង់និងក្រុម P5+1 បានចាប់ផ្តើមវង់ចរចារថ្មីនៅទីក្រុង Vienna របស់អ៊ូទ្រីស សំដៅទទួលបានកិច្ចព្រមព្រៀងជ្រុងជ្រោយស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ Tehran។
មុនវង់ចរចារនេះ បណ្ដាអ្នកការទូតបានឲ្យដឹងថា៖ ភាគីនានាទទួលបានការបោះ
ជំហាន ប៉ុន្តែ នៅមានការខ្វែងគំនិតមួយចំនួនអំពីកិច្ចព្រមព្រៀងពោលខាងលើក៏ដូច ជាមានបញ្ហាបច្ចេកទេស។ តាមគំរោង អ៊ីរ៉ង់និងក្រុម P5+1 ត្រូវតែទទួលឲ្យបានកិច្ច
ព្រមព្រៀងស្តីពីបញ្ហានុយក្លេអ៊ែរលើគ្រប់ជ្រុងជ្រោយមុនថ្ងៃទី ៣០ មិថុនា ខាងមុខ។ នាថ្ងៃដដែលអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសថា៖ ប្រទេសនេះត្រៀម
ខ្លួនជាស្រេចពន្យាពេលបណ្ដាការចរចារជាមួយក្រុម P5+1 ស្តីអំពីកម្មវិធីនុយក្លេអ៊ែរ
ក្នុងករណីចាំបាច់។ ប៉ុន្តែ មន្ត្រីរូបនេះក៏បានអះអាងនូវគោលជំហររបស់អ៊ីរ៉ង់ឡើងវិញ
ថា៖ មិន ព្រមទទួលការទាមទាហួសហេតុរបស់លោកខាងលិចចំពោះការត្រួត
ពិនិត្យនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ឡើយ៕