អ៊ីរ៉ង់និងក្រុម P5+1 វាយតំលៃការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

អ៊ីរ៉ង់និងក្រុម P5+1 វាយតំលៃការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1
អ៊ីរ៉ង់និងក្រុម P5+1 វាយតំលៃការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (VNA)


(VOVworld) – នាថ្ងៃទី ១០ មករា មជ្ឈដ្ឋានអ្នកការទូតជួរមុខរបស់អ៊ីរ៉ង់និងក្រុម
 P5+1 (រួមមានប្រទេសជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. គឺអាមេរិក
 រុស្ស៊ី ចិន អង់គ្លេស បារាំងនិងអាល្លឺម៉ង់) បានរៀបចំកិច្ចប្រជុំនៅរដ្ឋធានី Vienna
អូទ្រីស ដើម្បីវាយតំលៃការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រដែលភាគី
ទាំងពីរបាន ចុះហត្ថលេខានាខែកក្កដាឆ្នាំ ២០១៥។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុង
កាលៈទេសៈមាន ការព្រួយបារម្ភជាច្រើនអំពីអនាគតនៃកិច្ចព្រមព្រៀងនុយក្លេ
អ៊ែរនេះបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ដែលជាអ្នកបាន
ប្រកាសជាច្រើនលើកជាច្រើនសារនឹងលុបចោលកិច្ចព្រមព្រៀងនេះ នឹងទទួល
ដំណែងនាថ្ងៃទី ២០ មករា ខាងមុខ ហើយអតីតប្រនាធិបតីអ៊ីរ៉ង់ លោក Akbar
Hashemi Rafsanjani អ្នកនយោបាយមាន ការរួមវិភាគទានដ៏ធំធេងសំរាប់កិច្ច
ព្រមព្រៀងពោលខាងលើ ទើបនឹងទទួលមរណ ភាព។ នេះក៏ជាកិច្ចប្រជុំលើកទី​៤
 រវាងអ៊ីរ៉ង់ជាមួយក្រុម ​ P5+1 ស្តីពីបញ្ហានេះគិតតាំងពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរ
ពោលខាងលើចូលជាធរមានពីខែមករាឆ្នាំ ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ