អ៊ីរ៉ង់នឹងចម្រើនធាតុអ៊ុយរ៉ានីញ៉ូមក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង JCPOA

(VOVWORLD) - នាថ្ងៃទី ៤ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយបានដកស្រង់សម្តីរបស់ប្រធានរដ្ឋសភាអ៊ីរ៉ង់លោក Ali Larijani ដោយបានអះអាងថា ទីក្រុងតេហេរ៉ង់នឹងបន្ត ចម្រើនធាតុអ៊ុយរ៉ាញ៉ូមកម្រិតទាបយោងតាមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ប្រទេសនេះជាមួយបណ្តាប្រទេសមហាអំណាចនៅលើពិភពលោកដោយមិនធ្វើអើពើពីការរាំងស្កាត់របស់អាមេរិកឡើយ។
អ៊ីរ៉ង់នឹងចម្រើនធាតុអ៊ុយរ៉ានីញ៉ូមក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង JCPOA - ảnh 1 អ៊ីរ៉ង់នឹងចម្រើនធាតុអ៊ុយរ៉ានីញ៉ូមក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង JCPOA

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ISNA បានដកស្រង់សម្តីរបស់ប្រធានរដ្ឋសភាអ៊ីរ៉ង់ដោយអះអាងថាយោងតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលហៅថាផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) ដែលទីក្រុងតេអេរ៉ង់បានចុះហត្ថលេខាជាមួយក្រុម P5 + 1 (រួមមានអង់គ្លេស បារាំង រុស្ស៊ី ចិន អាមេរិក និងអាល្លឺម៉ង់) នាឆ្នាំ ២០១៥ នោះ ប្រទេសអ៊ីរ៉ង់អាចផលិតទឹកធ្ងន់ ហើយសកម្មភាពនេះមិនរំលោភបំពានលើកិច្ចព្រមព្រៀងនោះទេ។ ហេតុដូច្នេះហើយអ៊ីរ៉ង់នឹងបន្តអនុវត្តសកម្មភាពជម្រើនធាតុអ៊ុយរ៉ាញ៉ូម។ គួរបញ្ជាក់ថា នាថ្ងៃទី៣ខែឧសភា ទីក្រុងវ៉ា  ស៊ីនតោនបានចាត់វិធានការដើម្បីបង្ខំឲ្យទីក្រុងអ៊ីរ៉ង់បញ្ឈប់ការផលិតធាតុ  អ៊ុយរ៉ាញ៉ូមនៅកំរិតទាប ព្រមទាំងបញ្ឈប់ពង្រីកការសាងសង់ រោងចក្រថាមពលនុយក្លែអ៊ែរតែមួយគត់នៅប្រទេសនេះ ក៏ដូចជាបង្កើនយុទ្ធសាស្ត្រនានាសំដៅបញ្ចប់កម្មវិធីបាញ់មីស៊ីលផ្លោងរបស់ទីក្រុងតេអេរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ