អ៊ីរ៉ង់និងប៉ាគីស្ថានសន្យាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
|
អ៊ីរ៉ង់និងប៉ាគីស្ថានសន្យាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (Image: VNA) |
(VOVworld ) – ក្នុងដំណើរទស្សនកិច្ចនៅប៉ាគីស្ថាន នាថ្ងៃទី ២៥ មិនា
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានអះអាងថា៖ Tehran
ត្រៀមខ្លួន ជាស្រេចបង្កើនទំនាក់ទំនងជាមួយ Islamabad លើគ្រប់វិស័យ
ជាពិសេសលើ វិស័យពាណិជ្ជកម្មនិងវិនិយោគ។ ក្នុងការចរចារជាមួយ
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Nawaz Sharif ក្នុងដំណើរទស្សនកិច្ចជាន់
ខ្ពស់នៅ Islamabad ក្នុងរយៈពេលថ្ងៃទី ២៥ និងទី ២៦ មិនា ប្រធានាធិបតី
Hassan Rouhani បាន ចាត់ទុកថា៖ អ៊ីរ៉ង់និងប៉ាគីស្ថានគប្បីបង្កើនកិច្ចសហ
ប្រតិបត្តិការលើគ្រប់វិស័យ។ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស
ទាំងពីរលើវិស័យឯកជនគប្បីបង្ក លក្ខណៈងាយស្រួលនិងជំរុញឲ្យបាន
ខ្លាំងថែមទៀត។ ក្រៅពីនោះ ភាគីទាំងពីរ គប្បីជំរុញជួយឧបត្ថម្ភសកម្ម
ភាពផ្លាស់ប្តូរពាណិជ្ជកម្មនៅតំបន់ខ្សែព្រំដែនជាដើម។ ថ្នាក់ដឹកនាំទាំង
ពីររូបនេះក៏បានឯកភាពនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេ ភាគីឡើង ៥ ពាន់
លានដុល្លាអាមេរិក/ឆ្នាំ ផងដែរ៕