អ៊ីរ៉ង់និងបារាំងបន្តរិះគន់សេចក្តីសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អាមេរិក
(VOVWORLD) - ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានប្រកាសថា៖ អឺរ៉ុបសុវត្ថិភាពជាងចំពោះមុខការគំរាមកំហែងភេរវកម្មអាស្រ័យដោយការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) របស់ប្រទេសនេះ។
អ៊ីរ៉ង់និងបារាំងបន្តរិះគន់សេចក្តីសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អាមេរិក |
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានប្រកាសថា៖ អឺរ៉ុបសុវត្ថិភាពជាងចំពោះមុខការគំរាមកំហែងភេរវកម្មអាស្រ័យដោយការប្រយុទ្ធ ប្រឆាំងនឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) របស់ប្រទេសនេះ។ សេចក្តី ប្រកាសពោលខាងលើត្រូវបាននាំចេញប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump សម្រេចដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ ដោយសារ ព្រួយបារម្ភចំពោះមុខការដែល Tehran ត្រូវបានចោទប្រកាន់ជា «ប្រទេសគាំពារលទ្ធិភេរវកម្ម»។ ក្នុងការចរចាតាមទូរសព័្ទជាមួយអធិការបតី អាល្លឺម៉ង់លោកស្រី Angela Merkel នាថ្ងៃទី ១០ ឧសភា ប្រធានាធិបតីអ៊ីរ៉ង់ លោក Rouhani បានសង្កត់ធ្ងន់ថា៖ អ៊ីរ៉ង់ជានិច្ចកាលខំប្រឹងប្រែងបន្ធូបន្ថយភាព តានតឹងនៅមជ្ឈឹមបូព៌ារ ហើយការប្រយុទ្ធដែលអ៊ីរ៉ងរួមជាមួយអ៊ីរ៉ាក់និងស៊ីរីចូល រួមប្រឆាំង IS បាននាំមកនូវកំរិតសន្តិសុខល្អសំរាប់ស៊ីរីនិងអ៊ីរ៉ាក់។ ប្រតិកម្មចំពោះ កាយវិការពោលខាងលើ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសបារាំង លោកJean Yves Le Drian បានរិះគន់ការដាក់ទណ្ឌកម្មឡើងវិញរបស់អាមេរិកទៅលើបណ្ដាក្រុមហ៊ុនបរទេសដែលកំពុងធ្វើអាជីវកម្មនៅអ៊ីរ៉ង់ ហើយហៅថាជា «ទង្វើមិនអាចព្រមទទួលបានឡើយ»៕