អ៊ីរ៉ង់នឹងមិនចុះថយក្រោយ នៅចំពោះមុខកំលាំងសម្ពាធរបស់បណ្ដាប្រទេសលោកខាងលិចចំពោះកម្មវិធីនុយក្លេអ៉ែររបស់ប្រទេសនេះទេ
(VOV) /  
|
អ្នកចរចារនុយក្លេអ៉ែរជួរមុខរបស់អ៊ីរ៉ង់ លោក Saeed Jalili (http://www.vietnamplus.vn) |
អ្នកចរចារនុយក្លេអ៉ែរជួរមុខរបស់អ៊ីរ៉ង់ លោក Saeed Jalili បានប្រកាស នាថ្ងៃទី 13
ឧសភាថា៖ នឹងមិនចុះថយក្រោយ នៅចំពោះមុខកំលាំងសម្ពាធរបស់បណ្ដាប្រទេស
លោកខាងលិច ចំពោះកម្មវិធីនុយក្លេអ៉ែររបស់ប្រទេសនេះទេ។ អ្នកចរចារនុយក្លេអ៉ែរ ជួរមុខរបស់អ៊ីរ៉ង់ បានអោយដឹងថា៖ តេហេរ៉ង់មានគោលបំណងថា ក្រុម P5 + 1 ត្រូវ កសាងទំនុកទុកចិត្តចំពោះប្រទេសនេះ ក្នុងការចរចារខាងមុខនេះ។ នាពេលនោះ
ប្រធានគណះកម្មាធិការកិច្ចការបរទសរបស់រដ្ឋសភាអ៊ីរ៉ង់ Aladin Borujerdi បានអះ
អាងជាថ្មីម្ដងទៀតនូវគោលជំហររបស់អ៊ីរ៉ង់ គឺ មិនវិធីផលិតអាវុធនុយក្លេអ៉ែរ។ មុន នោះ អ្នកនាំពាក្យ របស់ក្រសួងការបរទេសអ៊ីរ៉ង់ Ramin Mehmanparast បានប្រកាស
ថា៖អ៊ីរ៉ង់នឹងមិនទុកអោយបណ្ដាប្រទេសលោកខាងលិចរំលោភលើលិទ្ធិ របស់ ប្រទេសជាតិ ក្នុងវង់ចរចារខាងមុខនេះ។ សេចក្ដីប្រកាសជាច្រើនដែលត្រូវបាន បណ្ដាមន្ត្រីអ៊ីរ៉ង់ធ្វើឡើង ក្នុងសភាពការណ៏ តេហេរ៉ង់ កំពុងត្រៀមរៀបចំអោយវង់
ចរចារថ្មី ជាមួយក្រុម P5+1 នៅទីក្រុង Baghdag អ៊ីរ៉ាក់ នាថ្ងៃទី ២៣ ឧសភាខាងមុខនេះ៕
-VOV