អ៊ីរ៉ង់និងរុស្ស៊ីចរចារអំពីការលុបចោលពាក្យបណ្តឹងស្តីពីប្រព័ន្ធការពារដែនអាកាស S-300

អ៊ីរ៉ង់និងរុស្ស៊ីចរចារអំពីការលុបចោលពាក្យបណ្តឹងស្តីពីប្រព័ន្ធការពារដែនអាកាស S-300 - ảnh 1
ប្រភេទកាំជ្រូចការពារអាកាស S-300 របស់រុស្ស៊ី (រូបថតៈ AFP /TTXVN)


(VOVworld)-អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Morteza Sarmadi បានឲ្យដឹងនា
ថ្ងៃទី២១មិថុនាថា អ៊ីរ៉ង់និងរុស្ស៊ីកំពុងដំណើរការកិច្ចចរចារអំពីការលុបចោលពាក្យ បណ្តឹងទាក់ទិនដល់ការផ្ទេប្តូរប្រព័ន្ធការពារកាំជ្រូច ការពារ​អាកាស​ប្រភេទ S-300។
លោក Sarmadi បានអះអាងថា អ៊ីរ៉ង់កំពុងចរចារជាមួយរុស្ស៊ីអំពីការលុប ចោល
ពាក្យបណ្តឹង ដែលតេហេរ៉ង់បានដាក់ជូនទៅកាន់អាជ្ញាកណ្តាលអន្តរជាតិ នៅក្រុង
Geneva នាខែមេសា២០១១ ដោយ ចំនួនទឹកប្រាក់សំណងឡើងដល់ ៤ពាន់លាន
ដុល្លារអាមេរិក ក្រោយពេលដែន រុស្ស៊ីបដិសេធការផ្ទេរប្តូរប្រព័ន្ធ ពោលខាងលើ តាមកិច្ចសន្យាមានតម្លៃ ៨រយលានដុល្លារអាមេរិកដែលបានចុះ ហត្ថលេខានាឆ្នាំ
២០០៧។ នាខែមិនាកន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទើបនឹង
ចុះហត្ថលេខាលើអនុក្រិត១ ស្តីអំពីការលុបចោលបទហាមឃាត់ លក់ប្រព័ន្ធ
កាំជ្រូចការពារដែនអាកាសប្រភេទ S-៣០០ ឲ្យអ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ